ក្រុម​ហ៊ុន​ FWD Cambodia ដាក់​ឲ្យ​ដំណើរការជា​ផ្លូវ​ការ​ នូវមជ្ឈមណ្ឌល​​បណ្ដុះ​បណ្ដាល ​FWD Digital Academy​ និង​កម្មវិធីឌីជីថល​ពីរ សម្រាប់​អតិថិជន៖ E-Gen Kid និង​ ភាពជាអ្នកដឹកនាំប្រកបដោយចីរ​ភាពក្នុង​សម័យឌីជីថល!

//s9.kh1.co/83/83fa7fb7407adca0b0c554c3cce37fcb447c1d25.jpg
សង្គម

 ០៥-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia ​បានសម្ពោ​ធជា​ផ្លូវ​ការ​នូវ​មជ្ឈមណ្ឌល​ FWD Digital Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីមួយ​សម្រាប់​ក្រុម​ការ​ងារ​ផ្នែកលក់​របស់​ខ្លួន​ និងកម្មវិធី​ E-Gen Kid ដែលជាកម្មវិធីផ្សា​រ​​ភ្ជាប់​ជាមួយ​អតិថិជន ដែលផ្ដល់ជូននូវវគ្គ​​ជំនាញ​ និង​លែ្បងកម្សាន្តសម្រាប់កុមារ ព្រម​ទាំង​ក្រុមគ្រួសាររបស់អតិថិជនផង​ដែរ​​។

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia ​បានសម្ពោ​ធជា​ផ្លូវ​ការ​នូវ​មជ្ឈមណ្ឌល​ FWD Digital Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីមួយ​សម្រាប់​ក្រុម​ការ​ងារ​ផ្នែកលក់​របស់​ខ្លួន​ និងកម្មវិធី​ E-Gen Kid  ដែលជាកម្មវិធីផ្សា​រ​​ភ្ជាប់​ជាមួយ​អតិថិជន ដែលផ្ដល់ជូននូវវគ្គ​​ជំនាញ​ និង​លែ្បងកម្សាន្តសម្រាប់កុមារ ព្រម​ទាំង​ក្រុមគ្រួសាររបស់អតិថិជនផង​ដែរ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

FWD Digital Academy ផ្តោតសំ​ខាន់លើការបណ្ដុះ​បណ្ដាល​ក្រុម​ការ​ងារ​ផ្នែកលក់ពី​​ចំណេះដឹង ក្នុង​ការ​ប្រឹក្សា​ពី​ផែនការហិរញ្ញវត្ថុ និងការអនុវត្តជាក់ស្តែង​ក្ នុង​វិស័យ​ធានា​រ៉ាប់​រងអាយុជីវិត​​។រាល់​ខ្លឹម​សារ​ដែល​មាន​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​នេះ​ នឹង​ជួយឲ្យ​ក្រុម​ការ​ងារ​ផ្នែកលក់​ទាំង​អស់​យល់​ច្បាស់​ពី​ផលិតផលថ្មីៗ​របស់​ក្រុម​ហ៊ុន​ កាលវិភាគនៃវគ្គបណ្តុះបណ្តាល និងបច្ចេកទេសប្រឹក្សាយោបល់ ដែល​នឹង​ធ្វើ​ឱ្យពួកគាត់យល់កាន់តែច្បាស់អំពីទីផ្សារ និង​ផ្ដល់​សេវាកម្ម​កាន់​តែ​ប្រសើរ​ជូន​ដល់​អតិថិជន​។

https://s9.kh1.co/__image/w=650,h=434,q=100/6c/6c0a633743ed18e80f3a6e8cd68b71a39b1a8116.jpg
https://s9.kh1.co/__image/w=650,h=434,q=100/91/91911c534bff5a3ec4f0da7afa7df028e1d31ea5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/75/752316609517e164583fdab6acb1e69411c6eb90.jpg

FWD Digital Academy និងកម្មវិធីសម្រាប់បណ្តុះបណ្តាលទាំង​អស់​ត្រូវបានអនុញ្ញាត​ និងទទួលស្គាល់ពី​និយ័​តករធានារ៉ាប់រងកម្ពុជា (IRC) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC)។ ស្រប​ពេល​ជា​មួយ​គ្នា​នេះដែរ​ ក្រុម​ហ៊ុន​ FWD Cambodia បាន​ផ្ដល់​បន្ថែម​នូវ​វគ្គ​បណ្ដុះ​បណ្ដាល​អំពី​ភាពជា​អ្នក​ដឹក​នាំ​ដែល​មាន​ឈ្មោះ​ថា​ «ភាពជាអ្នកដឹកនាំប្រកបដោយចីរ​ភាពក្នុង​សម័យឌីជីថល។​»​ វគ្គ​បណ្ដុះ​បណ្ដាល​នេះត្រូវ​បាន​ផ្ដល់​ជូន​សម្រាប់​តែ​អតិថិជន​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ​។​

E-Gen ​Kid គឺជាផ្នែកមួយនៃកម្មវិធីផ្សារ​ភ្ជាប់ជាមួយអតិថិជនរបស់​ក្រុម​ហ៊ុន​ FWD Cambodia។ កម្មវិធី​នេះ​ផ្ដល់​ជូន​នូវ​សកម្មភាពអប់​រំ​បែប​កម្សាន្តដ៏​សម្បូរ​បែប​សម្រាប់​បុត្រ​ធីតា​របស់​អតិថិជន​ ។ កម្មវិធី​ទាំង​នេះ​រួម​មាន​បច្ចេកវិទ្យាសម្រាប់កុមារ ភាពរីករាយជាមួយការច្នៃប្រឌិត កម្មវិធីសម្រាប់គ្រួសារ ហ្គេម​ Kahoot​ ការនិទានរឿង និងការរៀនធ្វើម្ហូបជាដើម។ រាល់អតិថិជនរបស់​ក្រុម​ហ៊ុន​ FWD Cambodia ទាំងអស់អាច​ចុះឈ្មោះសម្រាប់​កូន​ៗ​បាន​។

https://s9.kh1.co/__image/w=650,h=434,q=100/06/06f026cbd18c043ed63536b422ddda873e782ba5.jpg
https://s9.kh1.co/__image/w=650,h=976,q=100/d8/d82382b2be9416f47821a42e4465468f186e5631.jpg
https://s9.kh1.co/__image/w=650,h=434,q=100/37/37df1bf5103b7ad8bf07ab5248585f5bd5b504d5.jpg

លោក​​ ចាន់រដ្ឋា​ អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ FWD Cambodia​​ មាន​ប្រសាសន៍ថា​​៖​

«គំនិតផ្តួចផ្តើមថ្មីទាំង​នេះស្តែងពីការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការវិនិយោគលើការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់​ក្រុម​ការ​ងារផ្នែកប្រឹក្សាយោបល់ និងសេវាកម្មតាមរយៈ​បច្ចេកវិទ្យា​​​ដើម្បី​ឲ្យយើង​អាច​​​ផ្ដល់​បទ​ពិសោធន៍​ថ្មីដល់អតិថិជនលើ​​វិស័យ​ធានា​រ៉ាប់​រង​។ កិច្ចការរបស់យើងបន្ទាប់គឺ​​បន្តផ្ដល់​ជូន​នូវ​ភាព​រីក​រាយ​ និង​កម្មវិធី​ថ្មី​ៗ​ជា​ច្រើន​បន្ថែម​ទៀត​​សម្រាប់​អតិថិជន និងក្រុម​ការ​ងារ​​របស់​​យើង​តាមរយៈ​ការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងភាពជាដៃគូជាមួយស្ថាប័នជាច្រើនទាំងក្នុងប្រទេស និងអន្តរជាតិ។​»​

https://s9.kh1.co/__image/w=650,h=434,q=100/e0/e06003f0d56ee9303558d4674c67d26e72303fbb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/5f/5fed5fbb074b736fda6233f05f1e45b33390473f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/66/666f325a15139e50647de30a71d467efc1c17e5d.jpg

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh

អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន

លោក​​ តារា​ សៅយុទ្ធ​នា​

+85511 759 964

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/45/456551742bef79cff1fa89e02f9ddf5e81f974e9.jpg

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំ “ការប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត” ដើម្បីអបអរ និងប្រកាសលទ្ធផលដល់ក្រុមប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣!

 ២១-ធ្នូ-២០២២ 
 ៦ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a5/a53fc2d4a6b1b68320bd7fb48e54085a4cf04bb3.jpg

ដំណើរទស្សនកិច្ចរបស់អគ្គនាយក FWD Group មកកាន់ FWD Cambodia ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការគាំទ្រឱ្យក្រុមគ្រួសារកម្ពុជា ទទួលបានការធានារ៉ាប់រងអាយុជីវិត!

 ១៧-មករា-២០២២ 
 ៥ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T