ដំណើរទស្សនកិច្ចរបស់អគ្គនាយក FWD Group មកកាន់ FWD Cambodia ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការគាំទ្រឱ្យក្រុមគ្រួសារកម្ពុជា ទទួលបានការធានារ៉ាប់រងអាយុជីវិត!

//s9.kh1.co/a5/a53fc2d4a6b1b68320bd7fb48e54085a4cf04bb3.jpg
សង្គម

 ១៧-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ដំណើរទស្សនកិច្ចនេះអនុញ្ញាតឲ្យអគ្គនាយករូបនេះ បានឃើញពីភាពរស់រវើកនៃរាជធានីភ្នំពេញ ក៏ដូចជាសមិទ្ធផលដែលក្រុមការងារសម្រេចបានជាមួយអតិថិជន ដៃគូអាជីវកម្ម និយ័តករធានារ៉ាប់រង និងសហគមន៍ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារនេះ។

ភ្នំពេញ៖ លោក Huynh Thanh Phong (លោក Phong) អគ្គនាយកប្រចាំ FWD Group បាន ធ្វើទស្សនកិច្ចមកក្រុមហ៊ុន FWD Cambodia ជាលើកដំបូងដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារ ក្រោយការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលនេះ ក្នុងទីផ្សារកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណើរទស្សនកិច្ចនេះអនុញ្ញាតឲ្យអគ្គនាយករូបនេះ បានឃើញពីភាពរស់រវើកនៃរាជធានីភ្នំពេញ ក៏ដូចជាសមិទ្ធផលដែលក្រុមការងារសម្រេចបានជាមួយអតិថិជន ដៃគូអាជីវកម្ម និយ័តករធានារ៉ាប់រង និងសហគមន៍ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/ce/cef17ea6bda89215df4f497abe29979921fe178c.jpg

លោក Phong មានប្រសាសន៍ថា៖

«ខ្ញុំបានឃើញពីឆន្ទៈ និងថាមពលរបស់ក្រុមការងារ FWD Cambodia ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការផ្តល់នូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងក្នុងទីផ្សារដែលកំពុងតែមានសក្តានុពលមួយនេះ។ ការដឹកនាំ និងក្រុមការងារឆ្នើមដែលពួកយើងបានស្ថាបនាឡើង បានផ្ដល់ទំនុកចិត្តដល់ខ្ញុំយ៉ាងខ្លាំងក្នុងការផ្តល់ជូនបទពិសោធន៍ធានារ៉ាប់រងដែលមានភាពសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុនដល់ប្រជាជនកម្ពុជា។ ក្រុមហ៊ុន FWD មានការតាំងចិត្តខ្ពស់ថានឹងនៅទីនេះដើម្បីផ្តល់នូវការការពារដ៏ត្រឹមត្រូវគួរជាទីទុកចិត្តជូនដល់ប្រជាជនកម្ពុជា និងជួយឲ្យពួកគាត់រស់នៅប្រកបដោយភាពរីករាយ។»

https://s9.kh1.co/__image/w=650,h=434,q=100/89/8990f92f0d98077f72f7099c3b0082bd55f28e69.jpg

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖

«នេះជាកិត្តិយសរបស់យើងក្នុងការទទួលស្វាគមន៍អគ្គនាយក FWD Group ខណៈពេលពួកយើងកំពុងតែកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់ក្រុមហ៊ុន FWD Cambodia។ ក្រោមការជួយជ្រោមជ្រែងពីលោក Phong ក៏ដូចជាពីក្រុមការងាររបស់យើងនៅតាមបណ្តាទីផ្សារនានាក្នុងតំបន់ ពួកយើងនឹងបន្តធ្វើកិច្ចសហការជាមួយនឹងដៃគូពាក់ព័ន្ធនានាដើម្បីអនុវត្តតាមការសន្សារបស់យើងសម្រាប់អតិថិជន និងសហគមន៍។»

https://s9.kh1.co/__image/w=650,h=434,q=100/01/01ae03ab92bdb025a4074cf65cc2027318a5ccf8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/41/41fe2afeb1a93a823a6c6702828bc9bf80222804.jpg

អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន៖

លោក តារា សៅយុទ្ធនា

Email: [email protected]

លេខទូរស័ព្ទទំនាក់ទំនង៖ +855 11 759 964

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/45/456551742bef79cff1fa89e02f9ddf5e81f974e9.jpg

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំ “ការប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត” ដើម្បីអបអរ និងប្រកាសលទ្ធផលដល់ក្រុមប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣!

 ២១-ធ្នូ-២០២២ 
 ៦ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/83/83fa7fb7407adca0b0c554c3cce37fcb447c1d25.jpg

ក្រុម​ហ៊ុន​ FWD Cambodia ដាក់​ឲ្យ​ដំណើរការជា​ផ្លូវ​ការ​ នូវមជ្ឈមណ្ឌល​​បណ្ដុះ​បណ្ដាល ​FWD Digital Academy​ និង​កម្មវិធីឌីជីថល​ពីរ សម្រាប់​អតិថិជន៖ E-Gen Kid និង​ ភាពជាអ្នកដឹកនាំប្រកបដោយចីរ​ភាពក្នុង​សម័យឌីជីថល!

 ០៥-ធ្នូ-២០២១ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T