ក្រុមហ៊ុន FWD Cambodia មានសមាជិកដែលបំពេញគ្រប់លក្ខខណ្ឌរបស់សមាគមន៍អន្តរជាតិ MDRT ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ!

//s9.kh1.co/6f/6f1d86321b13aeab7bb9fb817f967d6e3d340ede.jpg
សង្គម

 ១៦-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

កញ្ញា កែវ ណារ៉េន ជាបុគ្គលិក​មួយ​រូបប្រចាំក្រុមហ៊ុនធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia បានជាប់​ជាសមាជិកនៃ​សមាគម​ ដែល​ទទួល​ស្គាល់​បុគ្គល​ឆ្នើម​ផ្នែក​ហិរញ្ញ​វត្ថុ​​​ MDRT (Million Dollar Round Table) ដំបូងគេបង្អស់នៅ FWD Cambodia​។

ភ្នំពេញ៖ កញ្ញា កែវ ណារ៉េន ជាបុគ្គលិក​មួយ​រូបប្រចាំក្រុមហ៊ុនធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia បានជាប់​ជាសមាជិកនៃ​សមាគម​ ដែល​ទទួល​ស្គាល់​បុគ្គល​ឆ្នើម​ផ្នែក​ហិរញ្ញ​វត្ថុ​​​ MDRT (Million Dollar Round Table) ដំបូងគេបង្អស់នៅ FWD Cambodia​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាជិកភាព​នៃ​ស្ថាប័ន​អន្តរជាតិនេះ​ ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ការ​ពារ​ហិរញ្ញ​វត្ថុ​ជូន​ទៅ​កាន់​ក្រុម​គ្រួ​សារ​កម្ពុជា​។​ ​​កញ្ញា ណារ៉េន​ បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​តម្រូវ​ដោយ​ស្ថាប័ន​ MDRT​​ នេះ ដោយផ្អែកទាំងស្រុងលើទំហំបុព្វលាភរ៉ាប់រង (ទឹកប្រាក់ធានារ៉ាប់រងដែលអតិថិជនបង់) ​ក្នុង​រយៈ​ពេល​ត្រឹម​តែប្រមាណ​ពីរ​ខែ​ប៉ុណ្ណោះ​​។

លោក ចាន់​​ រដ្ឋា អគ្គ​នាយក របស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា ៖

«នេះជាមោទកភាពមួយរបស់ក្រុមហ៊ុន ដែលមានបុគ្គលិកឆ្នើម​ប្រកបដោយសមត្ថភាពខ្ពស់ និងទេពកោសល្យ ដែលអាចក្លាយជាសមាជិក​ MDRT ទី​១ប្រចាំ FWD Cambodia ក្នុង​រយៈ​ពេល​ដ៏ខ្លី​នេះ​។ តាង​នាម​ឱ្យ​ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្ញុំ​សូមអបអរសាទរដល់​កញ្ញា ណារ៉េន ហើយ​ក៏​សូម​លើកទឹកចិត្តដល់កញ្ញា ក៏ដូចជាក្រុម​ការ​ងារ​ទាំង​អស់​ឱ្យខិតខំបន្ត ការផ្តល់ការ​ការ​ពារ​ហិរញ្ញ​វត្ថុ​ដល់​ក្រុម​គ្រួ​សារ​កាន់​តែច្រើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្រុម​ហ៊ុន​ FWD ​យើង​បន្ត​ពង្រឹង​បន្ថែមនៅ​សេវាកម្ម​ធានារ៉ាប់រង​តាម​រយៈ​បច្ចេកវិទ្យា​ ព្រម​ទាំង​បន្ត​នៅចក្ខុ​វិស័យ​របស់​យើង​ក្នុង​ការ​ផ្ដល់​ជូន​នូវ​បទពិសោធន៍​ថ្មីលើ​សេវា​ធានា​រ៉ាប់​រង​ជូន​ដល់​អតិថិជន​​។​»

  កញ្ញា កែវ ណារ៉េន
  កញ្ញា កែវ ណារ៉េន

កញ្ញា កែវ ណារ៉េន ដែល​មាន​បទពិសោធន៍​ប្រមាណ​ ១០​ ឆ្នាំ​ក្នុង​វិស័​យ​ធានារ៉ាប់​រង​អាយុជីវិត​ និង​​បច្ចុប្បន្ន​មាន​តួនាទី​ជាប្រធាន​ផ្នែក​អភិវឌ្ឍ​សមាជិក​ MDRT​ ប្រចាំ​ក្រុម​ហ៊ុន​ FWD Cambodia​ មាន​ប្រសាសន៍​ថា​៖​

«​ការ​ជួយ​ឱ្យ​អតិថិជន​ទទួល​បាន​នូវ​ការ​ការពារ​សម្រាប់គ្រួ​សារ​​ និង​មនុស្ស​ជា​ទីស្រឡាញ់គឺ​ជា​ភាព​ជោគ​ជ័យ​មួយ​សម្រាប់​ខ្ញុំ។​ បន្ថែម​ពី​នេះ​ ការ​គាំ​ទ្រ​ពី​ថ្នាក់​ដឹក​នាំ​ក្នុង​ក្រុម​ហ៊ុន​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​ជំរុញឲ្យ​នាង​ខ្ញុំ​ និង​ក្រុម​ការ​ងារ​មាន​លទ្ធភាព​អាច​អភិវឌ្ឍ​សមត្ថភាព​ និង​ផ្ដល់​នូវ​ដំណោះ​ស្រាយ​កាន់​តែ​ប្រសើរ​ជូន​ទៅ​កាន់​អតិថិជន​។​»​

  កញ្ញា កែវ ណារ៉េន
  កញ្ញា កែវ ណារ៉េន

MDRT​ ជាសមាគមឯករាជ្យលំដាប់ពិភពលោក​ ដែលប្រមូលផ្តុំបុគ្គល​ឆ្នើម​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​មកពីជាង ៥០០​ ក្រុមហ៊ុន ក្នុងប្រមាណ​ ៧០​ ប្រទេសទូទាំង​សកល​លោក​៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/45/456551742bef79cff1fa89e02f9ddf5e81f974e9.jpg

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំ “ការប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត” ដើម្បីអបអរ និងប្រកាសលទ្ធផលដល់ក្រុមប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣!

 ២១-ធ្នូ-២០២២ 
 ៦ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a5/a53fc2d4a6b1b68320bd7fb48e54085a4cf04bb3.jpg

ដំណើរទស្សនកិច្ចរបស់អគ្គនាយក FWD Group មកកាន់ FWD Cambodia ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការគាំទ្រឱ្យក្រុមគ្រួសារកម្ពុជា ទទួលបានការធានារ៉ាប់រងអាយុជីវិត!

 ១៧-មករា-២០២២ 
 ៥ល្ងាច · ២ ឆ្នាំមុន
//s9.kh1.co/83/83fa7fb7407adca0b0c554c3cce37fcb447c1d25.jpg

ក្រុម​ហ៊ុន​ FWD Cambodia ដាក់​ឲ្យ​ដំណើរការជា​ផ្លូវ​ការ​ នូវមជ្ឈមណ្ឌល​​បណ្ដុះ​បណ្ដាល ​FWD Digital Academy​ និង​កម្មវិធីឌីជីថល​ពីរ សម្រាប់​អតិថិជន៖ E-Gen Kid និង​ ភាពជាអ្នកដឹកនាំប្រកបដោយចីរ​ភាពក្នុង​សម័យឌីជីថល!

 ០៥-ធ្នូ-២០២១ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T