កំពូលកីឡាករបាល់ទាត់ទាំងនេះ សុទ្ធតែមានភាពទាក់ទាញ មិនចា.ញ់.អ្នកសិល្បៈ

//s9.kh1.co/cf/cf229ecede4ef6aa49e9cb4dadaaae416cb14ae4.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

នេះគឺជា កំពូលកីឡាករបាល់ទាត់ល្បីៗ ដែលមានទាំងសមត្ថភាព និងរូបរាងស្រស់សង្ហា កំពុងតែទាញយកចិត្តហ្វេនៗនារីៗជាច្រើន

កម្សាន្ត៖ ជាក់ស្ដែង ជាមួយនឹងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក FiFa World Cup 2022 នៅប្រទេសកាតា កំពុងតែទាញយកចំណាប់អារម្មណ៍ ពីអ្នកគាំទ្រខាងវិស័យបាល់ទាត់ទូទាំងពិភពលោក ជាពិសេស ក្រៅពីសមត្ថភាពរបស់កីឡាករទៅតាមប្រទេសនីមួយៗហើយ ក្រឡេកមកមើលរូបសម្បត្តិរបស់បណ្ដាកីឡាករមួយចំនួន ក៏កំពុងតែអង្រួនចិត្តហ្វេនៗ មិនចាញ់តារាល្បីៗ ផងដែរ។ ក្នុងនោះដែរមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Cristiano Ronaldo 

អាចនិយាយបានថា មនុស្សជាច្រើនមិនអាចមើលរំលងបាន ពីកីឡាករព័រទុយហ្គាល់ លោក Cristiano Ronaldo ដែលពោរពេញដោយភាពល្បីល្បាញ មានទេពកោសល្យ និងស្រស់សង្ហា និងជាកីឡាករម្នាក់ ដែលអ្នកគាំទ្រស្រីៗជាច្រើនចាប់អារម្មណ៍។

Cristiano Ronaldo 
Cristiano Ronaldo 

២. Olivier Giroud

លោក Olivier Giroud គឺជា​កីឡាករ​ជម្រើស​ជាតិ​បារាំង ​ដែល​លេង​ជា​ខ្សែ​ប្រយុទ្ធ​របស់ AC Milan។ ជាពិសេស មិន​ត្រឹម​តែ​ជា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបរាង​សង្ហា​របស់​កីឡាករ​រូប​នេះ ​ក៏​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍មិនចាញ់គ្នាដែរ។

Olivier Giroud
Olivier Giroud

៣. Kevin Trapp

លោក Kevin Trapp គឺជាអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលជាកីឡាករម្នាក់ ពោរពេញដោយភាពទាក់ទាញ ពីអ្នកគាំទ្រស្រីៗជាច្រើន ទៅលើរូបរាងសង្ហារបស់លោក ព្រមទាំងស្នាមញញឹមដ៏មានមន្តស្នេហ៍។

Kevin Trapp
Kevin Trapp

៤. Neymar

លោក Neymar អាចនិយាយបានថា ជាកីឡាករដ៏ធំបំផុតនៅក្នុងក្រុមប្រេស៊ីល ជាមួយនឹងសមត្ថភាព និងរូបរាងសង្ហារបស់លោក ខណៈដែលបច្ចុប្បន្ន កីឡាកររូបនេះ កំពុងលេងឱ្យក្លឹប Paris Saint-Germain រួមជាមួយ Lionel Messi និង Kylian Mbappe ។

Neymar 
Neymar 

៥. Vigil Van Dyke

លោក Vigil Van Dyke គឺជាកីឡាករហូឡង់លំដាប់ពិភពលោកនេះ ដែលជាខ្សែការពារដ៏ល្អបំផុតម្នាក់នាពេលបច្ចុប្បន្ននេះ។ ជាពិសេស រូបលោកថែមទាំងមានទាក់ទាញ និងការចាប់អារម្មណ៍ពីគ្រប់ៗគ្នានៅក្នុងការប្រកួត ជាមួយនឹងរូបរាងខ្ពស់ និងមុខមាត់វ័យក្មេងរបស់លោក។

Vigil Van Dyke 
Vigil Van Dyke 

៦. Son Heung Min

លោក Son Heung Min ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់​ដែល​ជា​ប្រធាន​ក្រុម​កូរ៉េ។ ម៉្យាងវិញទៀត លោកក៏​ជា​កីឡាករ​មួយ​រូប ​ដែល​កំពុងតែទាក់ទាញ​អ្នក​គាំទ្រ ​ជា​ពិសេស​អ្នក​គាំទ្រ​ស្រីៗ ​ដោយ​សារ​តែ​រូប​រាង​ស្រស់សង្ហារបស់កីឡាកររូបនេះ។ 

Son Heung Min
Son Heung Min

៧. Marcos Llorente

នេះគឺជាការប្រកួតបាល់ទាត់ពិភពលោកលើកទី២ សម្រាប់ កីឡាករ លោក Marcos Llorente ដែលបានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុមអេស្ប៉ាញ ក្នុងឆ្នាំ ២០២០។ 

Marcos Llorente
Marcos Llorente

៨. Guillermo Ochoa

លោក Guillermo Ochoa គឺជាអ្នកចាំទីកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលមានសក់រួញអង្កាញ់គួរជាទីចាប់អារម្មណ៍ ហើយថែមទាំងបានចូលរួមក្នុងការប្រកួត World Cup ឆ្នាំ ២០០៦, ២០១០, ២០១៤ និង ២០១៨ ផងដែរ។

Guillermo Ochoa
Guillermo Ochoa

៩. Bassam Al-Rawi 

លោក Bassam Al-Rawi គឺជាកីឡាករខ្សែការពារកណ្តាល របស់ប្រទេសម្ចាស់ផ្ទះ ហើយក៏ជាតួអង្គដែលអ្នកគាំទ្រជាច្រើន បានស្វែងរកប្រវត្តិរូបសង្ខេប ពីការប្រកួតបើកឆាកនៃ World Cup 2022។

Bassam Al-Rawi 
Bassam Al-Rawi 

១០. Amir Abedzadeh

លោក Amir Abedzadeh គឺជាកីឡាករអ៊ីរ៉ង់ វ័យ ២៩ ឆ្នាំ ដែលបច្ចុប្បន្ននេះ រូបលោកលេងឱ្យក្លឹបជាតិ Ponferradina ។ 

Amir Abedzadeh
Amir Abedzadeh

ប្រភព៖ Ngoisao.vn

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T