រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្នុងការសម្តែងទស្សនីយភាពនិងបកស្រាយចម្រៀង Time To Rise របស់តារារ៉េប វណ្ណដា ជាមួយលោកតា គង់ ណៃ ពិតជាទទួលគាំទ្រយ៉ាងពេញទំហឹងពីសាធារណជន ស្រែកហ៊ោអបអរកក្រើកពហុកីឡាដ្ឋានទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការគាំទ្រពី ទស្សនិកជនយ៉ាងដូច្នេះហើយនោះ មហាជនក៏ផ្តើមចាប់អារម្មណ៍ពីទិដ្ឋភាពរបស់គូស្វាមីរបស់លោកតា គង់ ណៃ ដែលបើកឆាកនៃការសម្តែង គេក្រឡេកឃើញលោកយាយ ចាប់ដៃលោកតា រួចខ្សឹបដាក់ត្រចៀកលោកតាតិចៗ ធ្វើឲ្យមហាជនចង់ដឹងឮជាខ្លាំង ថាតើលោកយាយកំពុងប្រាប់អ្វីទៅលោកតា?។
យ៉ាងណាមិញ នេះបើយោងតាមការប្រាប់ឲ្យដឹងពី ថ្មីៗ បានរៀបរាប់ពីពាក្យពេចន៍របស់លោកយាយ នាគ្រានោះ ធ្វើឲ្យអ្នកស្តាប់រំជួ.លចិត្តជាខ្លាំង ដោយលោកយាយបញ្ជាក់ថា គាត់បានខ្សឹបប្រាប់លោកតាថា ៖
ឯងហ្ហា! ចៅ [វណ្ណដា] ឡើងមកហើយ ស្ទាបដៃ ឯងស្ទាបដៃមើល៍។ តាឯងអើយមនុស្សមាំ [ច្រើន] ណាស់ តាឯងមើលមិនឃើញ។ មនុស្សច្រើននាំគ្នាហ៊ោ និងទះដៃ ហើយតានិយាយថា អូ! អញសប្បាយណាស់ ពេលលឺអ៊ីចឹង!។
ជាមួយគ្នានេះ ក្នុងវ័យ៨០ឆ្នាំ លោកយាយបានបង្ហាញអារម្មណ៍រំភើប ដោយបន្តលើកឡើងថា ៖
ខ្ញុំគិតពិចារណាក្នុងចិត្តថា ខ្ញុំអើយអីក៏មានសំណាងមាំ [ខ្លាំង] ម្ល៉េះ បានឡើងលើឆាកសម្តែងជាមួយតាក្នុងចំណោមមនុស្សរាប់ម៉ឺននាក់។ ខ្ញុំរំភើបនិយាយមិនចេញទេ ព្រោះគេអ្នកល្បីមានមុខមាត់ តែសម្តីគេមានការគោរពយើង ហើយគេនៅក្មេងក្មាង ដែលគេយកឯងជាមនុស្សចាស់នៅអង្គុយទន្ទឹមគេ។



ប្រភព ៖ ថ្មីៗ