Toyota Hilux Revo Rally និង Toyota Fortuner បង្អួតរូបរាងនិងការតុបតែងជាមួយឈុត MODELLISTA យ៉ាងមានអំណាច

//s9.kh1.co/bc/bca40bdc65971b5b8c5078f1a3f00408e3955fba.jpeg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០២២ ៨ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង​ MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota ដែលបានបំពាក់ គ្រឿងតុបតែងរថយន្ត ពីក្រុមប្រណាំងរថយន្ត Rally HQ

ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង​ MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota ដែលបានបំពាក់ គ្រឿងតុបតែងរថយន្ត ពីក្រុមប្រណាំងរថយន្ត Rally HQ សម្រាប់ប្រើប្រាស់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2022 (AXCR) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2022 នៅខេត្តសៀមរាប យ៉ាងអស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/0e/0eaf27ac56567f20408efd4a74c869e4a5a09465.jpeg

ផលិតផលតុបតែងរថយន្តជាពិសេសពីម៉ាក MODELLISTA នេះ ត្រូវបានជ្រើសរើសយ៉ាងពិសេសសម្រាប់តុបតែងរថយន្តចំនួន ៤ គ្រឿង ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ លើសពីនេះទៀតដែរ ក្រោយពីការប្រកួត រថយន្តដែលចូលរួមប្រកួតបានបង្ហាញខ្លួននៅ ទីស្នាក់ការលក់នៃ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា សាខាខេត្តសៀមរាប ដើម្បីជាការបង្ហាញ បង្អួតរូបរាងដ៏អស្ចារ្យសម្រាប់អតិថិជន តូយ៉ូតា ខេមបូឌា បានទស្សនា និងចាប់កាន់ផ្ទាល់ទៅលើរថយន្តដែលបានតុបតែងជាមួយភាពអង់អាច និងកាច លើផ្លូវមានឧបសគ្គ។ 

https://s9.kh1.co/__image/w=650,h=341,q=100/b3/b3a9d65cc844ce48e1a7424cdf515dccaa2c3d8e.jpeg

រថយន្តចំនួន ៤ គ្រឿងដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ​មានដូចជា Toyota Hilux Revo Rally 2 គ្រឿង និង Toyota Fortunerចំនួន ២ គ្រឿង។ 

ជាមួយគ្នានេះដែរ អតិថិជនបានចូលរួមទស្សនាការតាំងបង្ហាញ​រថយន្ត និង ផលិតផលពិសេសពីម៉ាក MODELLISTA នេះដែរ និងទទួលបានភាពសប្បាយរីករាយ ឈ្នះរង្វាន់ក្នុងព្រឹត្តិការណ៍ពិសេសអស្ចារ្យនៃរថយន្ត TOYOTA Race Car ពី Asia Cross Country Rally 2022។ 

https://s9.kh1.co/__image/w=650,h=434,q=100/0d/0d38584fd6e6a8ba1d942a987da171aa9e6d4058.jpeg

សម្រាប់ព័ត៌មាន បន្ថែមលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook  Telegram Youtube Website Instagram ។ ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ 086 333 503 ។

https://s9.kh1.co/__image/w=650,h=434,q=100/5c/5c5bc004ba7910f06f9b0f62083a4e9fd567d158.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/33/33b26931fc0a781d75a9ed9dd84e6b27c6b7851b.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/ba/baa2cc144ae74416ee5209553f2fa6e9a607dd2f.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/8d/8db9be0df71c461e55a6f8dec96191906225d63f.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/cc/cc8c38fc957c34076b32c6d12c2a2550adc3470c.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/25/257f7e336e4f5023b1bb43b12be4b7383a3adb4d.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/fb/fb511466b9634c05ab50d93b0052ec920f1447bd.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/a4/a438743e14a5f8d2924dd7b4679564f90d6b2992.jpeg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T