បរទេស៖ ថ្មីៗនេះ យោងតាម ទំព័រ Six បានរាយការណ៍ថា តារារ៉េប លោក Kanye West បានបន្តបង្កឱ្យមានភាពចម្រូងចម្រាស នៅពេលបើកលក់ អាវក្រណាត់ពីម៉ាកល្បីៗក្នុងតម្លៃទាប ដែលសកម្មភាពនេះ ត្រូវបានគេលើកឡើងថា ការឆ្លើយតបរបស់លោក ដែលត្រូវបានបញ្ឈប់ ដោយម៉ាកយីហោធំៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារារ៉េបរូបនេះ ក៏បានរៀបរាប់ថា៖
ខ្ញុំបានសម្រេចចិត្ត លក់អាវក្រណាត់ចំនួន ១០០ ពីម៉ាក Yeezy Balenciaga ក្នុងតម្លៃ ២០ ដុល្លារ។ យើងកំពុងព្យាយាម ធ្វើឱ្យមនុស្សជាច្រើនអាចទិញផលិតផលណាមួយដែលពួកគេចង់បាន។ ក្រុមរបស់ខ្ញុំ និង ខ្ញុំ បានបន្សល់ទុកអតីតកាលចោល ដើម្បីមើលទៅអនាគត។
ម៉្យាងវិញទៀត លោក Kanye West បានបង្ហាញផែនការរបស់ខ្លួន នៅក្នុងការកម្ចា.ត់ផលិតផលដែលនៅសល់ដែលលោកធ្លាប់លក់ ក្នុងតម្លៃរាប់រយដុល្លារ។ ហើយនៅក្នុងវីដេអូដែលបានបង្ហាញឡើងក្នុងប្រភពព័ត៌មាន លោក West នៅតែពាក់ម៉ូដ ដែលខ្លួនបានរួមចំណែក ជាមួយនឹង Balenciaga និង Adidas ។
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖



