មិនមែនលំៗទេ សូម្បីលោកជំទាវ អ៊ុង ច័ន្ទសោភា ក៏ជាហ្វេនរបស់ វណ្ណដា

//s9.kh1.co/29/2980c2189e30a2d40a73a19536c0538494ee3320.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

លោកជំទាវ អ៊ុង ច័ន្ទសោភា បញ្ជាក់ច្បាស់ៗជាអ្នកគាំទ្រតារារ៉េប វណ្ណដា ព្រោះមូលហេតុដែលរូបលោកអាចជួយធ្វើឲ្យគេស្គាល់ខ្មែរ

រាជធានីភ្នំពេញ ៖ ពិតណាស់ លោកជំទាវ អ៊ុង ច័ន្ទសោភា ជាស្ត្រីគម្រូម្នាក់ក្នុងវិស័យសារព័ត៌មាន ជាស្ត្រីដែលពោរពេញដោយចំណេះដឹងខ្ពស់ និងពូកែធ្វើការទៀតផង ដោយសព្វថ្ងៃលោកជំទាវ ជានាយិកាផ្នែកព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ CNC ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះមិនមែនជាតារាល្បី តែលោកជំទាវ អ៊ុង​ ច័ន្ទសោភា មានហ្វេនៗគាំទ្រមិនតិចឡើយ ពិសេសគឺនារីៗ ដោយសារតែ​ លោកជំទាវជាស្ត្រីមានកេរ្ត៍ឈ្មោះល្បីក្នុងអាជីពសារព័ត៌មាន ទទួលបានការគោរពនិងឲ្យតម្លៃពីមហាជនយ៉ាងច្រើន​។ ងាកទៅមើល ជីវិតក្រោយឆាកការងារវិញ មហាជនមិនធ្លាប់ដឹងពីមុនមកសោះថា លោកជំទាវក៏ជាហ្វេនម្នាក់របស់តារារ៉េប វណ្ណដា

ជាក់ស្តែង ថ្មីៗនេះ លោកជំទាវបានចែករំលែកការបង្ហោះសាររបស់បុរសម្នាក់ ដោយលោកជំទាវលើកឡើងថា «នេះជារឿងពិត» ដោយបុរសនោះបញ្ជាក់ថា លោក វណ្ណដា បានធ្វើឲ្យប្រជាជនថៃលុបបំបាត់គំនិតចាស់អវិជ្ជមានលើជនជាតិខ្មែរ ព្រោះនៅថៃសព្វថ្ងៃនេះ វណ្ណដា ជានិមិត្តរូបនៃភាពតស៊ូ អំណត់ ឈ្លាសវៃ ថ្លៃថ្នូរ ពូកែ មានសមត្ថភាព ច្នៃប្រឌិតខ្ពស់ អាចបង្កើតអត្តសញ្ញាណដោយខ្លួនឯង មិនចម្លងអ្នកដទៃ ពិសេសគឺ យករបស់ចាស់មកច្នៃជារបស់ថ្មី ការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យ ក្នុងនាមជាតារារ៉េប ដោយគណនី Janrasmey Alezovann បានរៀបរាប់ដូច្នេះថា ៖

រូបភាព
រូបភាព
សំណេរលោកជំទាវ អ៊ុង ច័ន្ទសោភា
សំណេរលោកជំទាវ អ៊ុង ច័ន្ទសោភា
សំណេរលោកជំទាវ អ៊ុង ច័ន្ទសោភា
សំណេរលោកជំទាវ អ៊ុង ច័ន្ទសោភា
  លោកជំទាវ អ៊ុង ច័ន្ទសោភា
  លោកជំទាវ អ៊ុង ច័ន្ទសោភា
  លោកជំទាវ អ៊ុង ច័ន្ទសោភា
  លោកជំទាវ អ៊ុង ច័ន្ទសោភា
  លោកជំទាវ អ៊ុង ច័ន្ទសោភា
  លោកជំទាវ អ៊ុង ច័ន្ទសោភា
វណ្ណដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T