ទា.ស់ទែ.ងគ្នាមែនពិត តែ សាពូន មីដាដា នៅចូលរួមពិធីបុណ្យស.ពម្តាយក្មេក

//s9.kh1.co/61/611d369cc27f0c150b2d754a6427160abbd15ba5.jpg
តារា & កម្សាន្ដ

 ៣០-តុលា-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ទា.ស់ទែ.ងគ្នាមែនពិត តែតារាចម្រៀង សាពូន មីដាដា នៅចូលរួមពិធីបុណ្យស.ពម្តាយក្មេក ជាកូនប្រសារចិត្តរកមិនបានមែន

រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាសម្តែង សឿ សុធារ៉ា ជួបទុ.ក្ខធំត្រូវបាត់បង់អ្នកម្តាយជាទីស្រឡាញ់ ខណៈរូបនាងគ្មានលទ្ធភាពគ្រប់គ្រាន់រៀបចំពិធីបុណ្យស.ព ព្រោះតែពេលនេះ រូបនាងធ្លា.ក់ខ្លួនដោយសារតែត្រូវគេបោកតុនទីន សូម្បីតែផ្ទះសព្វថ្ងៃក៏ជាប់ឈ្មោះអ្នកដទៃដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យមហាជនកាន់តែអា.ណិតទៀតនោះ ក្រោយមរ.ណភាពរបស់អ្នកម្តាយ តារាស្រី សឿន សុធារ៉ា ស្ទើរតែភ្លេចភ្លាំង និយាយរវើររវើយ ហាក់ទទួលយកមិនទាន់បានឡើយ ងាកទៅមើលចំណងស្នេហារបស់តារាស្រីរូបនេះ និងតារាចម្រៀង សាពូន មីដាដា មិនទាន់លែងលះតាមផ្លូវច្បាប់ក្តី តែអ្នកទាំងពីរកំពុងស្ថិតក្នុងទំនាក់ទំនងរកាំរកូស រហូតល្បីថាអ្នកទាំងពីរបែកនៅផ្ទះរៀងខ្លួន។  

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ ក្រោយទទួលដំណឹងនេះហើយ គេឃើញតារាចម្រៀង សាពូន មីដាដា មិនខ្វាយខ្វល់រឿងផ្ទាល់ខ្លួន ទៅចូលរួមពិធីបុណ្យស.ពម្តាយក្មេក ព្រមទាំងបង្ហោះរូបភាពជាមួយកូនៗភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា ៖

ព្រះពុទ្ធត្រាស់សម្តែងថា សត្វលោកមានកម្មជាផៅពង្ស មានកម្មជាទាយាទ លោកិយ៌នេះទៀងនិងសេចក្តីស្លាប់ កើតមកហើយ ក៏តាំងនៅមួយរយះ ហើយក៏រលត់ទៅវិញជាធម្មតា សូមអ្នកម្តាយក្មេក ទៅចាប់បដិសណ្ឋិនាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

សាពូន មីដាដា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាស្រី សឿន សុធារ៉ា 
   តារាស្រី សឿន សុធារ៉ា 
   តារាស្រី សឿន សុធារ៉ា 
   តារាស្រី សឿន សុធារ៉ា 
  តារាចម្រៀង សាពូន មីដាដា
  តារាចម្រៀង សាពូន មីដាដា
  តារាចម្រៀង សាពូន មីដាដា ក្នុងពិធីបុណ្យស.ពម្តាយក្មេក
  តារាចម្រៀង សាពូន មីដាដា ក្នុងពិធីបុណ្យស.ពម្តាយក្មេក
សាពូន មីដាដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T