លេងបាល់អ»_ន់ពេក! អ្នកគាំទ្រ Liverpool ឲ្យក្លិប ល»_ក់កីឡាកររូបនេះចេញវិញ ស្មើតម្លៃនំមួយកញ្ចប់បានហើយ ក្រោយចាញ់ Leeds យប់មិញ

//s9.kh1.co/d0/d00226242081815371d1a97ef394308a627f45f3.jpg
កីទ្បា

 ៣០-តុលា-២០២២ ២ល្ងាច · មួយឆ្នាំមុន

អ្នកគាំទ្រ Liverpool ឲ្យក្លិប លក់កីឡាកររូបនេះចេញវិញ ស្មើតម្លៃនំមួយកញ្ចប់បានហើយ ក្រោយចាញ់ Leeds យប់មិញ

បរទេស៖ អ្នកគាំទ្រ Liverpool នាំគ្នាខឹងសម្បារ កីឡាករ Joe Gomez ក្រោយពីជួយក្រុមមិនបាន ទល់ Leeds United កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ ក្រុម Liverpool បានចាញ់នៅក្នុងដីខ្លួនយ៉ាងអាម៉ាស់កាលពីយប់មិញ ក្រោមថ្វីជើងក្រុម Leeds ក្នុងលទ្ធផល ២-១ ដែលជាហេតុធ្វើឲ្យ អ្នកគាំទ្រក្រុមហង្សក្រហមសឹងមួយផែនដី មិនពេញចិត្តនឹងលទ្ធផល នេះទាល់តែសោះ។

រូបភាព
រូបភាព

អ្នកគាំទ្របានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖

សង្ឃឹមថា Gomez នឹងចប់ជាមួយ Liverpool ចុះ។ គេមិនអាច បន្តលេងឲ្យ Liverpool ទៀតទេ។

អ្នកគាំទ្រ
ការបង្ហោះ
ការបង្ហោះ

គេបង្ហាញទម្រង់លេងខ្សោយបំផុត​​ ក្នុងរជ្ជកាលរបស់ លោក Klopp ហើយគេបង្ហាញទម្រង់បែបនេះ តាំងពី Leeds រកគ្រាប់បាល់ជ័យជម្នះបានម្ល៉េះ។ ក្រុមមួយនេះយ៉ាប់ណាស់ ហើយ Gomez គួរតែលក់ចេញវិញ ដូរជាមួយនំ Fritos មួយកញ្ចប់បានហើយ៕

អ្នកគាំទ្រ
ការបង្ហោះ
ការបង្ហោះ

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T