អីយ៉ាស់! ឮល្ហៀងៗថា ក្លិបយក្សមួយនេះ ចង់យក CR7 ត្រលប់ទៅរួមក្រុមវិញ នៅខែមករា

//s9.kh1.co/40/406fe7ad8bf3162ee4ca376e2083324ac8134853.jpg
កីទ្បា

 ៣០-តុលា-២០២២ ១ល្ងាច · មួយឆ្នាំមុន

ឮល្ហៀងៗថា ក្លិបយក្សមួយនេះ ចង់យក CR7 ត្រលប់ទៅរួមក្រុមវិញ នៅខែមករា

បរទេស៖ បើយោងទៅតាមសារកាសែត The Mirror បានចុះផ្សាយឲ្យដឹងថា ក្លិប Sporting CP កំពុងគិតគូ ចង់យកអតីតកីឡាករឆ្នើម Cristiano Ronaldo ត្រលប់ទៅរួមក្រុមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ បន្ទាប់ពីមានរឿងក្តៅគគុកថ្មីៗនេះ ជាមួយក្រុម Man Utd កីឡាករឆ្នើម Ronaldo ក៏ពុំទាន់ លេចឮថាត្រូវបន្តកុងត្រាជាមួយក្លិបទៀតឬអត់នោះទេ ស្របពេលដែលកុងត្រារបស់គេ​​​ នៅសល់ត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ។ ខណៈនេះផងដែរ កីឡាករវ័យ៣៧ឆ្នាំខាងលើ ក៏មានព័ត៌មានចុះផ្សាយទាក់ទង់នឹង ការចាប់អារម្មណ៍ចង់បាន ពីម្ចាស់ក្លិប Chelsea ផ្ទាល់ផងដែរ កាលពីថ្មីៗនេះ។

រូបភាព
រូបភាព

យ៉ាងណាមិញ បើយោងទៅតាមប្រភពខាងលើដដែល បានបញ្ចាក់ដឹងថា បច្ចុប្បន្ននេះ ក្លិប Sporting CP កំពុងតែរៀបចំសំណើរសមស្របមួយ សម្រាប់រំដោះ Ronaldo ចេញពី Old Trafford ហើយទំនងនឹងយកមករួមក្រុម នៅខែមករាខាងមុខនេះ៕

ប្រភពsportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T