imma នឹងធ្វើដំណើរមកជួបទូតសុច្ឆន្ទៈ vivo កញ្ញា តន់ ចន្ទសីម៉ា​ ដើម្បីផ្តិតយករូបភាពពេលរាត្រីដ៏ល្អឥតខ្ចោះ!

//s9.kh1.co/54/54a0bdf1d1fa9048963ddd2a6083c04792ffd7fb.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

កញ្ញា imma ទូតសុច្ឆន្ទៈថ្មីរបស់ vivo តំណាងឱ្យស្មាតហ្វូន V25 Series គឺជាមនុស្សឌីជីថលដែលមានវត្តមានដំបូងគេក្នុងប្រទេសកម្ពុជា។

ភ្នំពេញ៖ កញ្ញា imma ទូតសុច្ឆន្ទៈថ្មីរបស់ vivo តំណាងឱ្យស្មាតហ្វូន V25 Series គឺជាមនុស្សឌីជីថលដែលមានវត្តមានដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនភាគច្រើនតែងតែយកទូតសុច្ឆន្ទៈល្បីៗមកជាតំណាងឱ្យផលិតផលរបស់ខ្លួន តែ vivo លើកនេះដោយយោងទៅតាម​​បច្ចេកវិទ្យាថ្មី និងភាពជឿនលឿននៃបច្ចេកវិទ្យានៃពិភពឌីជីថល vivo ក៏បានសម្រេចចិត្តយកទូតសុច្ឆន្ទៈតុក្កតាស្រីប្រទេសជប៉ុនសក់ខ្លីនិម្មិត មកជាដៃគូ​សហការ​ក្លាយជាទូតសុច្ឆន្ទៈរបស់ប្រទេសនីមួយៗរហូតដល់ទៅ ៦ប្រទេស ដែលជាបណ្តាញចែកចាយស្មាតហ្វូន vivo ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វី imma ធ្វើការសហការជាមួយ​ vivo?​ តើវីដេអូរបស់ទូតសុច្ឆន្ទៈទាំងពីររូប​នេះ មានទំនាក់ទំនងអ្វីទៅនឹង​ស្មាតហ្វូន vivo V25 series ហើយមានគោលបំណងចង់បង្ហាញពីអ្វីដែរ? 

imma ​បានសម្រេចចិត្តសហការជាមួយ​ vivo ដោយសារតែ vivo គឺជាក្រុមហ៊ុនល្បីលើឆាកអន្តរជាតិ ដែលមានដើមកំណើតក្នុងឆ្នាំ 1995​ ព្រមទាំងមានមន្ទីរពិសោធន៍ទៅលើគុណភាព និងធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីៗ ព្រមទាំងសម្រួលដល់ការប្រើប្រាស់របស់អ្នកប្រើប្រាស់គ្រប់វ័យ។

https://s9.kh1.co/__image/w=650,h=366,q=100/1d/1d1f51a8cc3f7e72d3691e963fabd2139996bd23.jpg

គុណភាព គឺមានការធានា ​ហើយភាពទំនើប និងភាពទាន់សម័យជាកត្តាដែលពិតជា​ស័ក្តិសមក្នុងការធ្វើជាទូតសុច្ឆន្ទៈរបស់​ vivoimma មានបេសកកម្មមួយក្នុងដំណើរទៅកាន់ ៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនៅក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ គឺនៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកន្លែងក្នុងការផ្តិតយករូបភាព Portrait ពេលរាត្រីដ៏ល្អឥតខ្ចោះ (​Perfect Night​ Portrait) តាមរយៈការបង្ហាញខ្លួនរបស់ទូតសុច្ឆន្ទៈ សីម៉ា

វីដេអូរបស់ទូតសុច្ឆន្ទៈទាំងពីររូបនេះបានឱ្យយើងឃើញថា imma អាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានយ៉ាងលឿនរហ័ស ដែលចង់បង្ហាញពីបន្ទះឈីប MediaTek បំពាក់លើស្មាតហ្វូន V25 Series គឺមានកម្លាំងម៉ាស៊ីនលឿនរហ័សដូច​ការឆ្លងភពរបស់ imma អញ្ចឹងដែរ។

កញ្ញា តន់ ចន្ទសីម៉ា នឹងបង្ហាញខ្លួននៅពេលរាត្រី រង់ចាំកញ្ញា imma ប្រើប្រាស់ស្មាតហ្វូន V25 Series ក្នុងការស្វែងរកប្លង់ ដែលចាប់យករូបភាព Portrait ពេលរាត្រីបានយ៉ាងស្អាតបំផុត ដោយប្រើប្រាស់កាមេរ៉ា 64MPOIS Ultra-Sensing របស់ V25 Series

តាមរយៈប្រព័ន្ធទប់លំនឹងរបស់ស្មាតហ្វូន V25 Series អាចឱ្យ imma ចាប់យកប្លង់នាពេលរាត្រីបានយ៉ាងស្រស់ស្អាត។ អ្នកអាចចូលទៅទស្សនាវីដេអូរបស់ imma ជាមួយ តន់ ចន្ទសីម៉ា ដោយគ្រាន់តែចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia (facebook.com/vivoCambodia)៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T