ក្រុមហ៊ុន vivo នឹងប្រកាសទូតសុច្ឆន្ទៈថ្មី ដែលមិនមែនជាមនុស្សតែជា...!

//s9.kh1.co/e6/e6f5f1de71ceb15748bce441b25af1f4b781221f.jpg
បច្ចេកវិទ្យា

 ១២-តុលា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្ងៃនេះ vivo ប្រកាសពីភាពជាដៃគូសហការជាមួយកញ្ញា IMMA ក្នុងនាមជាទូតសុច្ឆន្ទៈថ្មីរបស់ vivo​ Cambodia ដើម្បីបង្ហាញអំពីការស្វែងរក និងបង្កើតរូបភាពដ៏ល្អឥតខ្ចោះ តាមរយៈស្មាតហ្វូន vivo V25 series។

ភ្នំពេញ៖ ថ្ងៃនេះ vivo ប្រកាសពីភាពជាដៃគូសហការជាមួយកញ្ញា imma ក្នុងនាមជាទូតសុច្ឆន្ទៈថ្មីរបស់ vivo​ Cambodia ដើម្បីបង្ហាញអំពីការស្វែងរក និងបង្កើតរូបភាពដ៏ល្អឥតខ្ចោះ តាមរយៈស្មាតហ្វូន vivo V25 series ដែលជាស្មាតហ្វូន ផ្ទុកនូវថាមពលដ៏ខ្លាំងក្លាក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចចាប់យករូបភាពនាពេលរាត្រីបានដ៏ស្រស់បំព្រង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វីបានជាកញ្ញា imma មិនមែនជាមនុស្ស?​ តើកញ្ញា imma ក្លាយជាទូតសុច្ឆន្ទៈរបស់​ vivo​​ នៅប្រទេសកម្ពុជាបានយ៉ាងដូចម្តេច?​

https://s9.kh1.co/__image/w=650,h=488,q=100/2e/2e10a6af308e20c8181a67ce2ae643d63c119b57.jpg

imma គឺជាឈ្មោះតុក្កតាស្រីជប៉ុនសក់ខ្លីនិម្មិត (Virtual) បង្កើតឡើងដោយកុំព្យូទ័រ ដែល​មានឥទ្ធិពល​​ និងភាពល្បីល្បាញក្នុងប្រព័ន្ធអុីនធឺណេតក្នុងការផ្សាយពាណិជ្ជកម្មឱ្យម៉ាកយីហោអន្តរជាតិល្បីៗជាច្រើន ​ហើយអ្វីដែលពិសេសនោះ imma នឹងក្លាយទៅជាអ្នកតំណាងឱ្យក្រុមហ៊ុនស្មាតហ្វូន vivo (New virtual Brand Ambassador) ក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ ​ក្រុមហ៊ុន vivo មានគោលបំណងសាងសង់ស្ពានរវាងពិភពមនុស្ស និងពិភពឌីជីថល (Digital)។ តាមរយៈភាពច្នៃប្រឌិតពិសេស vivo ផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលនៃការប្រើប្រាស់ទូរស័ព្ទក៏ដូចជាឌីជីថល។

ក្នុងនាមជាទូតសុច្ឆន្ទៈថ្មីរបស់ vivo (New virtual Brand Ambassador) កញ្ញា imma បានបង្ហាញថា៖ 

វាជាបទពិសោធន៍ដ៏រីករាយមួយក្នុងការសហការជាមួយ vivo ប្រទេសកម្ពុជា ក្នុងនាមជាទូតសុច្ឆន្ទៈនៃស្មាតហ្វូន vivo V25 series នេះ។ ការពិតទៅនាងខ្ញុំតែងតែមានបំណង ​ស្វែងរកអ្វីដែលថ្មីហើយប្លែក ក្នុងការបង្ហាញអំពីការធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ជាមួយនឹងស្មាតហ្មូន V25 series ក្នុងការចាប់យក និងរក្សាទុកនូវការចងចាំដ៏រស់រវើកទាំងអស់ជាមួយមិត្តភក្តិថ្មីនៅពេលខាងមុខនេះ។

https://s9.kh1.co/__image/w=650,h=813,q=100/9e/9eaed80a0d9fbc5964394ae847cc219d9661882a.jpg

តាមរយៈភាពរីកចម្រើននៃពិភពឌីជីថល (Digital) កញ្ញា imma នឹងប្រើប្រាស់ស្មាតហ្វូន vivo V25 series ក្នុងការចេញដំណើរឆ្លងកាត់ទ្វីបទាំងប្រាំមួយទីក្រុងនៅអាស៊ីអាគ្នេយ៍ ដែលនៅក្នុងនោះមានទីក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ តើការធ្វើដំណើររបស់កញ្ញា imma មកដល់កម្ពុជានោះគឺមកដល់ទីក្រុងមួយណាដែរ? តើការធ្វើដំណើររបស់កញ្ញា imma នោះគឺមានគោលបំណងអ្វីដែរ?

កញ្ញា imma មានគម្រោងសហការជាមួយនឹងទូតសុច្ឆន្ទៈផងដែរ​ តើកញ្ញា imma នឹងមានការសហការជាមួយ និងទូតសុច្ឆន្ទៈនៃប្រទេសកម្ពុជាមួយណាដែរ ហើយតើអ្នកទាំងពីរសហការគ្នាដោយរបៀបណា?​

តោះរង់ចាំទស្សនាភាពក្រមិចក្រមើម និងបុគ្គលិកលក្ខណៈរបស់តុក្កតាជប៉ុនសក់ខ្លីនិម្មិតនេះលើ vivo Facebook official page ទាំងអស់គ្នា ហើយមិនតែប៉ុណ្ណោះកញ្ញា imma នឹងនាំមកនូវអារម្មណ៍ប្លែក សប្បាយរីករាយ ជាមួយនឹងការលេងល្បែង ព្រមទាំងឈ្នះរង្វាន់ជាទីគាប់ចិត្តផងដែរ​៕

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T