អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងបង្អស់នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)

//s9.kh1.co/23/23cb2b4db63ad8264a3b5def1ecefab18e6650d8.jpg
តារា & កម្សាន្ដ

 ២៥-ធ្នូ-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ភីអេច ហ្គ្រេនហល ជាអគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អង់នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ភី អេច ហ្គ្រេនហល ជាអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អង់នៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងស័ក្តិសមបំផុត សម្រាប់រៀបចំប្រារព្ធកម្មវិធីជាច្រើនដូចជា ពិធីមង្គលការ តាំងពិព័រណ៍ កិច្ចប្រជុំ សន្និសិទ ក៏ដូចជាការប្រគុំតន្រ្តីដែលអាចទទួលភ្ញៀវ បានរហូតដល់ទៅ ៣០០០នាក់ ស្របទៅតាមកម្មវិធីជាតិ និងអន្តរជាតិ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

អគារនេះមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍដ៏ធំអស្ចារ្យរបស់បុរី ប៉េងហួត The Grand Star Platinum ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ និងមានច្រកចេញធំៗចំនួន ៥ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើដំណើរមកកាន់អគារដ៍អស្ចារ្យមួយនេះ។ 

រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

ទិដ្ឋភាពដ៍ស្រស់ត្រកាលរបស់អាគារសន្និបាត និងសាលប្រារព្ធពីធីមង្គលការ ភី អេច ហ្គ្រេនហល រំលេចនូវរូបភាពជាក់ស្តែង ជាមួយការរចនាភ្លើងពណ៌ដ៏ប្រណិតនាពេលរាត្រីអគារ ត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់តាមរចនាបទបែបអឺរ៉ុបតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។

រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

ផ្ដល់ជូននូវសេវាកម្មដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់ ផ្ដល់ទំនុកចិត្តក្នុងការជ្រើសរើស ភីអេច ហ្រ្គេនហល ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗរបស់អស់លោកអ្នក ព្រោះថាអគារត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់តាមរចនាបទបែបអឺរ៉ុបតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។

ចុងភៅពោរពេញទៅដោយបទពិសោធច្រើនឆ្នាំ
ចុងភៅពោរពេញទៅដោយបទពិសោធច្រើនឆ្នាំ

ផ្ដល់ជូននូវសេវាកម្ម ដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់ មានការសហការជាមួយក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមានចុងភៅពោរពេញទៅដោយបទពិសោធច្រើនឆ្នាំ និងអាចចម្អិនម្ហូបបានជាច្រើនជម្រើស និងផ្តល់ជូននូវសេវាកកម្ម ម្ហូបអាហារលំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ក្នុង ការចំអិន ម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។ 

អាហារពីចុងភៅពោរពេញទៅដោយបទពិសោធច្រើនឆ្នាំ
អាហារពីចុងភៅពោរពេញទៅដោយបទពិសោធច្រើនឆ្នាំ

សាលនីមួយៗរបស់ ភីអេច ហ្គ្រេនហល មានសភាពខ្ពស់និងធំទូលាយព្រមទាំងបាន បំពាក់មកជាមួយនូវអំពូលពិតានគ្រីស្តាល់ដ៏ល្អប្រណីត មានការសហការជាមួយក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមានចុងភៅពោរពេញទៅដោយបទពិសោធច្រើនឆ្នាំ និងអាចចម្អិនម្ហូបបានជាច្រើនជម្រើស និងផ្តល់ជូននូវសេវាកកម្មម្ហូបអាហារលំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ក្នុង ការចំអិន ម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។ 

រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

ចំពោះចំណតយានយន្ត ត្រូវបានរៀបចំ និងបំពាក់ដោយប្រព័ន្ធបញ្ជាជាមួយបច្ចេកវិទ្យាឆ្លាតវៃ មានភាពទំនើប ភ្លឺច្បាស់ ព្រមទាំងមានសុវត្ថិភាពខ្ពស់ដែលផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនទាំងអស់។

នៅជុំវិញអគារនេះពោរពេញទៅដោយទិដ្ឋភាពសួនច្បារដ៏ស្រស់ស្អាត និងស្ថាបត្យកម្មដ៏ប្រណិតដែលជាទស្សនីយ៍ភាពអមដំណើរផ្លូវចូលរបស់ភ្ញៀវមកកាន់សាលប្រារព្ធពិធី។ ហើយនៅបរិវេណខាងមុខ សាលកម្មវិធី (Ballroom) នីមួយៗគឺជាបរិវេណរៀបចំកម្មវិធីមុខច្រកចូលរបស់សាលកម្មវិធី (Grand pre-function) គឺអាចរៀបចំទទួលជាកម្មវិធី  cocktail និងជាកន្លែង ដែលភ្ញៀវអាចទស្សនាទេសភាពក្នុងសួនច្បារនៅខាងក្រៅដ៏ស្រស់ស្អាតបានយ៉ាងមនោរម្យផងដែរ។ 

រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

មានចំណតរថយន្តធំទូលាយកាន់តែពិសេសជាងនេះទៅទៀតយើងក៏មានចំណតសម្រាប់ចត ឧទ្ធម្ភាគចក្រ ថែមទៀតផង។ អ្វីដែលកាន់តែពិសេស នៅក្នុងបំណាច់ឆ្នាំ២០២២នេះ អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល និងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក នឹងនាំមកនូវកម្មវិធី "𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫" ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ដោយមានការរៀបចំស្តង់ លក់អាហារ ភេសជ្ជៈ ទំនិញចម្រុះ សេវាកម្មផ្សេងៗរហូតដល់ទៅជាង ១០០ស្តង់ និងមានសកម្មភាពកម្សាន្តៗជាច្រើនដូចជា ការប្រគុំតន្រ្តី ការចែកស្ករគ្រាប់ពីតាណូអែល រួមជាមួយសកម្មភាពសប្បាយៗជាច្រើន និងមានការបំភ្លឺភ្លើងពណ៌ស្អាតៗនៅពេលយប់ និងការអុជកាំជ្រួញដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកលខាងមុខនេះថែមទៀតផង។

រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

គួរបញ្ជាក់ផងដែរថា អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល មានបែងចែកជាច្រើនផ្នែក ដែលក្នុងនោះរួមមាន៖ 

- ចំណតយានយន្តចំនួន ២ជាន់ (Basement & Lower Ground) 

- ជាន់ផ្ទាល់ដីមានសាលកម្មវិធីធំៗចំនួន ៣ គឺ ៖ អគារយូរ៉ូ១ (EURO 1), អគារយូរ៉ូ២ (EURO 2) និង អគារយូរ៉ូ៣ (EURO 3) ហើយនៅមុខសាលកម្មវិធីនីមួយៗ មានចំណតសម្រាប់ទម្លាក់ភ្ញៀវចុះ ទាំង ៣ អគារ (DROP OFF EURO 1,2,3) 

- បន្ទប់ផ្លាស់សំលៀកបំពាក់ (DRESSING ROOM)

- បន្ទប់រង់ចាំ វីអាយភី (VIP LOUNGE)

- បរិវេណរៀបចំកម្មវិធីមុខច្រកចូលសាលកម្មវិធី (PRE-FUNCTION AREA)

រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

- ជាន់ទី១ មានបន្ទប់សម្រាប់រៀបចំកម្មវិធីចំនួន ២ (1F-2 FUNCTION ROOMS)

- ជាន់ទី២ មានបន្ទប់ប្រជុំ (2F-6 MEETING ROOMS) អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ។

ភីអេច ហ្គ្រេនហល នឹងក្លាយជាជម្រើសទីមួយ សម្រាប់អស់លោក ប្រារព្ធកម្មវិធី មង្គលការ សន្និសីទ ការតាំងពិព័រណ៍ កិច្ចប្រជុំ ការប្រគំតន្រ្តី និងកម្មវិធីផ្សេងៗ។

រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល
រូបភាព អគារសន្និបាត និងសាលប្រារព្ធពិធី ភី អេច ហ្គ្រេនហល

ដើម្បីកាន់តែជ្រាបច្បាស់ពី អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល សូមចុចចូលលីងវីដេអូខាងក្រោមនេះ ៖ 

- អាសយដ្ឋាន: ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១។

- ទីតាំង: https://goo.gl/maps/1qM3iitfNNNywKAt6  (Google Map)

- ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេស ក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក សូមទំនាក់ទំនង ៖

015 333 296/ 089 999 467

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T