តួប្រុស​ក្នុងរឿង «Snow Drop» ចូលរួម​ Concert BLACKPINK គាំទ្រ Jisoo

//s9.kh1.co/f7/f7e3081be2383fb4662a3e12346d4b5a29606c9e.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រ​ជា​ច្រើន​រំភើប​ចិត្ត​ពេល​ឃើញ​គូស្នេហ៍​ក្នុង​រឿង​នេះ​បាន​ជួប​គ្នា​ម្ដង​ទៀត។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៦ ខែតុលា BLACKPINK ថ្ងៃទីពីរនៃដំណើរទេសចរណ៍ពិភពលោករបស់ពួកគេ «Born Pink» នៅទីក្រុងសេអ៊ូលនៅឯ KSPO Dome អ្នកគាំទ្របានប្រទះឃើញភ្ញៀវ VIP គឺតារាសម្ដែង Jung Haein។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីកាន់តែពិសេសនោះ Jung Haein ថែមទាំងបានបង្ហោះចូលប្រអប់ Story Instagram របស់លោកដើម្បីបង្ហាញការគាំទ្រ ដែលបានចែករំលែករូបថត ពីរបីសន្លឹកជាមួយ Jisoo នៅខាងក្រោយឆាកទៀតផង។

ក្រោយពីឃើញបែពនេះ អ្នកទាំងពីរ ពិតជាស្និទ្ធស្នាលនឹងគ្នា បន្ទាប់ពីបានធ្វើការរួមគ្នាក្នុងរឿង «Snowdrop» កាលពីឆ្នាំ ២០២១ ដែល Jung Haein និង Jisoo បានទទួលការស្រលាញ់រាប់អានពីទស្សនិកជន ហើយចង់ឲ្យអ្នកទាំងពីរ ឱ្យក្លាយជាគូស្នេហ៍ក្នុងជីវិតពិត។

ភ្លាមៗនៅពេលដែល Jung Haein ចែករំលែករូបថតពីកន្លែងប្រគុំតន្ត្រីនោះ hashtag #HAESOO ដែលខ្លីសម្រាប់ឈ្មោះតារាទាំងពីរ បានពេញនិយមទូទាំងពិភពលោកនៅលើ Twitter ។ Jung Haein និង Jisoo ក៏បានក្លាយជាប្រធានបទក្តៅម្តងទៀត នៅក្នុងសហគមន៍អនឡាញផ្សេងៗទៀតផង៕

ប្រភព៖ gstarlive

សូមទស្សនារូបភាពខាងក្រោម៖

Jung Haein និង Jisoo
Jung Haein និង Jisoo
Jung Haein និង Jisoo
Jung Haein និង Jisoo
Jung Haein និង Jisoo
Jung Haein និង Jisoo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T