អាមេរិក៖ នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥០ ក្មេងស្រី Janett Christman អាយុ១៣ឆ្នាំ បានទទួលការងារមើលក្មេងប្រុសម្នាក់ ដែលជាកូនប្រុស អាយុ៣ឆ្នាំ របស់លោក Ed និងអ្នកស្រី Anne Romack និងមានផ្ទះស្ថិតនៅក្នុងទីក្រុង Columbia នៃរដ្ឋ Missouri សហរដ្ឋអាមេរិក។ ចំពោះលោក Ed និងអ្នកស្រី Anna ផ្ទាល់ គឺជាមិត្តភក្ដិជិតស្និទ្ធរបស់គ្រួសារក្មេងស្រី Janett ផ្ទាល់តែម្ដង ហើយអ្នកទាំងពីរ ត្រូវចេញទៅខាងក្រៅសម្រាប់ពិធីជប់លៀង ដែលជាហេតុទើបពឹងឲ្យក្មេងស្រី Janett ជួយមើលថែកូនប្រុសជំនួស ខណៈក្មេងស្រី Janett ក៏ត្រូវការប្រាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលុះមកដល់វេលាម៉ោងប្រហែល១០:៣០នាទីយប់ នាយកដ្ឋានប៉ូលិសក្នុងតំបន់ បានទទួលទូរសព្ទហៅចូលដ៏ស្លន់ស្លោមួយពីក្មេងស្រី Janett ដោយនាងកំពុងស្រែករកជំនួយ។ ហើយសម្ដីដ៏គួរឲ្យ.ភ័.យ.ខ្លា.ច.របស់នាងចុងក្រោយ មុនពេលការទូរសព្ទត្រូវបានកាត់ផ្ដាច់គឺ នាងបាននិយាយថា៖
មកលឿនៗមក។
ជាក់ស្ដែង ដោយខ្វះបច្ចេកវិជ្ជាក្នុងការតាមដានការហៅចូលតាមរយៈទូរសព្ទ ប៉ូលិសដែលគ្រប់គ្រងទូរសព្ទ មិនមានមធ្យោបាយ ដើម្បីកំណត់ទីតាំងរបស់ក្មេងស្រី Janett ឡើយ និងគ្មានអ្វីត្រូវធ្វើ ក្រៅពីរង់ចាំការហៅចូលម្ដងទៀតពីនាង ឬសង្ឃឹមថា វាគ្រាន់តែជាការលេងសើចពីក្រុមក្មេងៗប៉ុណ្ណោះផងដែរ។
ទីបំផុត ឈានចូលម៉ោងប្រហែលជា១:០០រំលងអធ្រាត្រ លោក Ed និងអ្នកស្រី Anna បានវិលត្រឡប់មកផ្ទះវិញ ប៉ុន្ដែអ្នកទាំងពីរ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ព្រោះទ្វារផ្ទះមិនត្រូវបានចាក់សោទេ។ ហើយបន្ទាប់ពីដើរចូលផ្ទះបានប៉ុន្មានជំហាន អ្នកទាំងពីរក៏ស្រាប់តែប្រទះឃើញ.សា.ក.ស.ព.របស់ក្មេងស្រី Janett ដេកស្លាប់ក្នុង.ថ្លុ.ក.ឈា.ម ក្នុងបន្ទប់ទទួលភ្ញៀវផងដែរ។
ឃើញដូច្នេះ លោក Ed ព្រមទាំងអ្នកស្រី Anna កាន់តែ.ភ័.យ.ខ្លា.ច.លើសដើម ដែលនឹកគិតដល់កូនប្រុសភ្លាមៗ និងមិនបង្អង់យូរ អ្នកទាំងពីរបានស្ទុះរត់ឡើងទៅជាន់ខាងលើ ដើម្បីរកកូនប្រុសតែម្ដង។ ទន្ទឹមនឹងនេះ កូនប្រុសរបស់អ្នកទាំងពីរ មិនបានកើតអ្វីឡើយ ដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់ប៉ុណ្ណោះ។ ក្រោយមកទៀត អ្នកទាំងពីរ បានប្រញាប់ប្រញាល់រាយការណ៍ទៅកាន់ប៉ូលិស និងបន្ទាប់ពីប៉ូលិសពិនិត្យមើលកន្លែងកើតហេតុរួចរាល់មក បានបង្ហាញឲ្យដឹងថា បង្អួចដែល.បែ.ក.ខ្ទេ.ច.ខ្ទី .មិនត្រូវបាននរណាម្នាក់ផ្លោះចេញឬចូលឡើយ ព្រោះវា.បែ.ក.មិនធំឡើយ និងមិនមាន.ឈា.ម ឬក្រណាត់.រ.ហែ.ក.ជាប់នឹងបង្អួចទេ។
ងាកទៅកាន់ក្រុមអ្នកស៊ើបអង្កេតចំនួន៦នាក់ ដែលត្រូវបានចាត់តាំងក្នុងសំណុំរឿងនេះ បានកំណត់ថា ក្មេងស្រី Janett ត្រូវបាន.វា.យ.ដំ.ចំ.ក្បាល និង.រំ.លោ.ភ.បំ.ពា.ន.ផ្លូ.វ.ភេ.ទ មុនពេលត្រូវបាន.ចា.ប់.ច្រ.បា.ច់.ក.រហូតដល់.ដា.ច់.ខ្យ.ល់.ស្លា.ប់។ ហើយមិនមានសញ្ញានៃការគាស់ផ្ទះចូលឡើយ ដូច្នេះក្មេងស្រី Janett ត្រូវបានក្រុមអ្នកស៊ើបអង្កេតសន្និដ្ឋានថា នាងទំនងជាស្ម័គ្រចិត្តឲ្យនរណាម្នាក់ចូលក្នុងផ្ទះ ខណៈមនុស្សម្នាក់នេះ មិនត្រឹមតែនាងស្គាល់ច្បាស់ទេ អាចថែមទាំងទុកចិត្តទៀតផង។ ចំណែក.ឃា.ត.ក.រ.វិញ បានចូលផ្ទះតាមទ្វារមុខ និងចាកចេញតាមទ្វារក្រោយផងដែរ។
តួយ៉ាង ករណី.ឃា.ត.ក.ម្ម.របស់ក្មេងស្រី Janett បានរីករាលដាលពាសពេញប្រទេស និងមកដល់ថ្ងៃមួយ មានមិត្តភក្ដិប៉ុន្មាននាក់របស់ក្មេងស្រី Janett បានចេញមុខនិយាយថា ពួកគេប្រាកដណាស់ថាពួកគេបានដឹងពីអត្តសញ្ញាណរបស់បុរស ដែលត្រូវទទួលខុសត្រូវចំពោះការ.ស្លា.ប់.របស់ Janett។ ហើយបុរសរូបនេះ គឺមានឈ្មោះថា Robert Mueller អាយុ២៧ឆ្នាំ។
Robert Mueller មានអាយុច្រើនជាងក្មេងស្រី Janett ក៏ពិតមែន ប៉ុន្ដែគាត់មិនបាន.លា.ក់.បាំ.ង.ពីអារម្មណ៍.លួ.ច.ស្រលាញ់ចំពោះនាងឡើយ។ ប៉ុន្ដែក្មេងស្រី Janett មិនបានគិតអ្វីច្រើនឡើយ និងចាត់ទុកជាមិត្តភក្ដិធម្មតាប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ប៉ូលិសបានធ្វើការស្នើសុំ Robert ធ្វើតេស្តលើឧបករណ៍ចាប់កុហក ហើយ Robert ក៏មិនបានបដិសេធដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ចុងក្រោយមិនមានភស្តុតាងជាក់លាក់ ឬសាក្សីណាមួយ អាច.ចោ.ទ.ប្រ.កា.ន់.លើ Robert បានទេ ដូច្នេះ Robert ត្រូវបានដោះលែងវិញផងដែរ។
យ៉ាងណាមិញ អស់រយៈពេលជាង៧០ឆ្នាំមកនេះ ករណី.ស្លា.ប់.របស់ក្មេងស្រី Janett មិនអាចរកមុខ.ឃា.ត.ក.រ.ឃើញឡើយ ដែលនាងបាន.បា.ត់.ប.ង់.ជីវិតបីថ្ងៃ មុននាងឈានចូលអាយុ១៤ឆ្នាំផងដែរ៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: Medium / columbiatribune /reddit
សូមទស្សនារូបភាពខាងក្រោម៖









