រកឃើញហើយ នារីវ័យក្មេងជនជាតិសិង្ហបុរី ដែលគេចមកប្រទេសកម្ពុជា គឺមានសុវត្ថិភាព

//s9.kh1.co/38/38a20d78e99d3e2dca10952715263f553674772f.jpeg
សង្គម

 ០១-សីហា-២០២៦ ៩ព្រឹក · ១៨ ម៉ោងមុន

រកឃើញហើយ នារីវ័យក្មេង ដែលគេចមកប្រទេសកម្ពុជា ដោយមានសុវត្ថិភាព

ដំណឹងនៃការបាត់ខ្លួនរបស់នារីវ័យ២០ឆ្នាំ ជនជាតិសិង្ហបុរីម្នាក់ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែនាងបានគេចខ្លួនមកប្រទេសកម្ពុជា។ ស្របពេលដែលបរទេសមានការគិតអវិជ្ជមានមកលើការបាត់ខ្លួនមួយនេះ ប៉ូលីសកម្ពុជាក៏បានរកឃើញនាងយ៉ាងមានសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=302,q=100/78/78864506333c99aa2743595d4a6269869fd527af.jpeg

បន្ទាប់ពីមានការស្នើសុំអន្តរាគមន៍ពីឪពុកម្តាយរបស់នាង អាជ្ញាធរអនុវត្តច្បាប់ក្រោមក្រសួងមហាផ្ទៃ រួមទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមប្រតិបត្តិការសម្របសម្រួលមួយភ្លាមៗ ដើម្បីស្វែងរកនាង។

ក្រោយមក ប៉ូលីសកម្ពុជាបានរកឃើញនាងស្នាក់នៅក្នុងអគារខុនដូមួយ ជាកន្លែងដែលនាងបានបញ្ជាក់ថា នាងមិនមែនជាជនរងគ្រោះនៃការជួញដូរមនុស្ស ឬការរំលោភបំពានណាមួយឡើយ។

https://s9.kh1.co/__image/w=622,h=992,q=100/7e/7e45885563a5c532424c2ec5f50eb467cfd6809c.jpeg

នាងបានពន្យល់ថា ហេតុការណ៍នេះកើតចេញពីបញ្ហាគ្រួសារផ្ទាល់ខ្លួន ដែលនាំឱ្យនាងធ្វើដំណើរមកប្រទេសកម្ពុជា និងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយក្រុមគ្រួសាររបស់នាង។

ឥឡូវនេះនាងមានសុវត្ថិភាព ហើយកំពុងទទួលបានការថែទាំ និងជំនួយសមស្របពីអាជ្ញាធរកម្ពុជាដែលមានសមត្ថភាព។

ប្រភពពី៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

https://s9.kh1.co/__image/w=572,h=935,q=100/fe/fe243575c9122d161accb4578be930bc8b35f3a3.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T