បរទេស៖ ថ្មីៗនេះ ជាមួយនឹងកម្មវិធីប្រកួត Miss Grand International ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីនោះ ស្រាប់តែមានការលើកឡើង ពីបេក្ខនារីតំណាងប្រទេសកម្ពុជា កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី ដែលបានបង្កភាពចម្រូងចម្រាស នៅពេលនាងបានបង្ហោះរូបថតកែរូប មួយសន្លឹកលើទំព័រផ្ទាល់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស រូបភាពនោះ ត្រូវបានគេដឹងថា មុខរបស់នាងត្រូវបានគេកែដាក់បញ្ចូល ដែលរូបភាពដើម ជារបស់ Miss Grand International ២០២១ នាង Nguyen Thuc Thuy Tien។
យ៉ាងណាមិញ បន្ទាប់ពីនោះ បវរកញ្ញារូបនេះ ក៏បានចេញមុខសុំទោសជាសាធារណៈ និងបានសារភាពកំហុសចំពោះ នាង Thuy Tien ដោយផ្ទាល់ទៀតផង។ លើសពីនេះ នាងថែមទាំងបានបង្ហោះ ចែករំលែកនៅលើទំព័រផ្ទាល់ខ្លួន ដោយបានពន្យល់ពីទង្វើ ដែលចាត់ទុកថា ជាការមិនគោរពដល់ នាង Thuy Tien ដែលបាននិយាយថា៖
រូបថតដែលបានកែនោះ គឺបានមកពី fanpage ហើយខ្ញុំបានចែករំលែកវាឡើងវិញ ខ្ញុំមិនមានបំណងអ្វីទេ។ ខ្ញុំសោកស្ដាយជាខ្លាំង ហើយអរគុណដែលបានរំលឹកខ្ញុំ ខ្ញុំនឹងព្យាយាមកុំឲ្យវាកើតឡើងបែបនេះទៀត។ ខ្ញុំតែងតែស្រលាញ់ កញ្ញា Thuy Tien
ដោយឡែក បន្ទាប់ពីបានចេញមកសុំទោសបែបនេះ ក៏បានធ្វើឲ្យខាងទស្សនិកជនវៀតណាម បានយល់ស្របជាមួយគ្នានេះ និងលើកឡើងបន្តថា នាងគួរតែប្រយ័ត្នប្រយែង នៅពេលប្រើបណ្តាញសង្គម ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖





