ស្អាតហើយចិត្តល្អទៀត Aum ធ្វើរឿងនេះ ចំពោះក្មេងៗដែលត្រូវបា.ញ់.រះ.នៅថៃ

//s9.kh1.co/6d/6d9feb105deb914dd861d8c4e42c25bfcd88629c.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន តារាស្រី Aum បង្ហាញទឹកចិត្តល្អ ដែលបានមកធ្វើបុណ្យជូនទៅក្មេងៗ និងអ្នកដែលបាត់បង់ជីវិត ពីឧបទ្ទវហេតុបា.ញ់រះរបស់ជនល្មើស

ថៃ៖ អាចនិយាយបានថា តារាស្រី Aum Patchrapa គឹជា​តារា​ស្រី​មួយ​ដួង​ ដែលមិនត្រឹមតែ​មាន​សម្រស់​ស្អាត ប៉ុណ្ណោះ ប៉ុន្តែថែមទាំង​មាន​ចិត្ត​សប្បុរសធម៌ និងត្រូវបានមនុស្សជាច្រើន មើលឃើញពីសកម្មភាពជួយមនុស្ស សត្វ រួមទាំងទៅវត្ត ធ្វើបុណ្យទានផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ តារាស្រីរូបនេះ បានទៅវត្តធ្វើបុណ្យចំពោះសុនខសំណព្វចិត្តរបស់ខ្លួន ព្រមទាំងធ្វើឲ្យហ្វេនៗកោតសរសើរយ៉ាងខ្លាំង ទៅលើរឿងមួយទៀត ដែលត្រូវបានគេដឹងថា រូបនាងបានទៅធ្វើបុណ្យបញ្ជូនកុសល ចំពោះក្មេងៗ​ ដែលបានបា.ត់.ប.ង់ជីវិត ដោយ​ហេតុការណ៍​ដ៏​សោកសៅ​ ពីការបា.ញ់រះ របស់ជនល្មើស នៅ​ខេត្ត Nong Bua Lop Phu ។

លើសពីនេះ ខាងគ្រូបង្ហាត់របស់តារាស្រី Aum ដែលបានមកធ្វើបុណ្យជាមួយគ្នានោះ ក៏បានបង្ហោះសារ រ​រំលែក​ទុក្ខចំពោះ​គ្រួសារ ​ដែល​បាន​បាត់បង់​សមាជិកជាទីស្រលាញ់ និងបានលើកឡើងពីអារម្មណ៍ក្រៀមក្រំណាស់ ក៏ដូចជាបានប្រាប់ថា ខ្លួន និងតារាស្រី Aum បានប្ដេជ្ញាទៅធ្វើបុណ្យដល់ក្មេងៗ និងអ្នកស្លា.ប់ សរុប​ទាំង​៣៩​នាក់ ​ពី​ឧបទ្ទវហេតុ​ដ៏រន្ធ.ត់មួយនេះ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T