រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើននៅចាំបាន កុមារា លឹម ដារាជ ជាអតីតបេក្ខភាពក្នុងការប្រកួត The Voice Kid រដូវកាលទី១ ជាកូនក្រុមរបស់គណៈកម្មការ សុគន្ធ និសា ដែលត្រូវគេឯងចាប់អារម្មណ៍ខ្លាំងលើទឹកដមសំនៀង ព្រមទាំងរូបសម្បត្តិសមឈ្មោះជា តារាចម្រៀងរបស់កុមារារូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កន្លងផុតតែប៉ុន្មានឆ្នាំសោះពេលនេះ ធំពេញកម្លោះស្តូក ស្រស់សង្ហាធ្វើឲ្យមហាជន ចំណាំសឹងតែមិនបាន ខ្ពស់ស្រឡះ មុខមាត់គួរឲ្យទាក់ទាញ មិនចាញ់តារាម៉ូដែលប្រុសប៉ុន្មានឡើយ។ ជាងនេះទៅទៀត ឆ្នាំក្រោយនេះ ដារាជ នឹងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួន ដែលធ្វើឲ្យគេឯងកំពុងរងចាំមើលថា តើក្រោយបញ្ចប់ការសិក្សា ដារាជ នឹងវិលត្រឡប់មកវិថីសិល្បៈវិញដែរឬយ៉ាងណា ខណៈកុមារារូបនេះ មានប្រជាប្រិយស្រាប់ទៅហើយ បូករួមនឹងរូបសម្បត្តិល្ អដូច្នេះទៀតនោះ?។
តួយ៉ាង តាំងពីបញ្ចប់ការប្រកួតនេះមក ដារាជ ហាក់មិនសូវខ្វាយខ្វល់ខ្លាំងពីការចេញច្រៀងលើឆាកតន្ត្រី ដូចសមាជិកក្រុមតំណាលគ្នាប៉ុន្មានឡើយ ភាគច្រើនគេឃើញ បេក្ខភាពរូបនេះបង្ហោះរូបភាព ដំណើរការទស្សនកិច្ចសិក្សា និងការរៀនសូត្រ កិច្ចការងាររបស់សាលាតែប៉ុណ្ណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







