សង្ឃឹមទេឆ្នាំនេះ? គម្រប់ខួប១០ឆ្នាំ បវរកញ្ញា Miss Grand International កំពូលទាំង១០ នឹងទទួលមកុដម្នាក់មួយ

//s9.kh1.co/ed/ede3ae3e1fd6bab45c37145823e1d68cdcf781a5.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

សង្ឃឹមទេឆ្នាំនេះ? គម្រប់ខួប១០ឆ្នាំ បវរកញ្ញា Miss Grand International កំពូលទាំង១០ នឹងទទួលបានមកុដម្នាក់មួយឯណោះ

ឥណ្ឌូណេស៊ី ៖ ឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនឡើយ មហាជនជាច្រើនកំពុងរង់ចាំការប្រកួត Miss Grand International 2022 ដែលនឹងប្រារព្ធធ្វើនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ ដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិដ៏ធំមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ហ្វេនៗគាំទ្រការប្រកួតនេះ ដាក់ការរំពឹងខ្ពស់លើលទ្ធផលឆ្នាំនេះជាងឆ្នាំមុនៗ ដោយផ្អែកលើរូបសម្រស់ សមត្ថភាព ទំនុកចិត្តនិងការហាត់សម គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញយ៉ាងច្បាស់ ត្រៀមខ្លួនរួចរាល់ជាស្រេចដែលធ្វើឲ្យហ្វេនៗពេញចិត្តជាខ្លាំង បើទោះបីឈុតតំណាងជាតិ មានបញ្ហាចម្រូងចម្រាស់យ៉ាងណាក្តី។

អ្វីដែលកាន់តែពិសេសនោះគឺ មហាជនសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចទទួលបានមកុដមួយក្នុងចំណោមមកុដទាំង១០នាឆ្នាំនេះ ខណៈស្ថាបនិកជនជាតិថៃលោក Nawat បានបញ្ជាក់លើគណនីInstagramថា ឆ្នាំនេះបវរកញ្ញាកំពូលទាំង១០របស់ Miss Grand International​ ២០២២ នឹងទទួលបានមកុដម្នាក់មួយ ដែលការភ្ញាក់ផ្អើលថ្មីនេះប្រារព្ធឡើង ដើម្បីអបអរសាទរដល់ខួប១០ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ម្ចាស់ពានឆ្នាំមុនបានទៅលើបវរកញ្ញាតំណាងប្រទេសវៀតណាម ចុះឆ្នាំនេះហ្វេនៗអាចទាញទុកមុនទេថា តើប្រទេសណាមួយនឹងក្លាយជាម្ចាស់មកុដឆ្នាំថ្មីនេះ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  លោក Nawat 
  លោក Nawat 
សំណេរលោក Nawat 
សំណេរលោក Nawat 
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T