មានកូន២ហើយ សម្រស់លោកជំទាវ ផាន់ ម៉ូនីកា ធ្វើឲ្យក្មេងៗសុំចាញ់

//s9.kh1.co/7d/7df431a5e31d90378bb438737759755901697f52.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

មានកូន២ហើយ តែសម្រស់លោកជំទាវ ផាន់ ម៉ូនីកា ធ្វើឲ្យក្មេងៗសុំខ្មាស់ ស្រស់ស្អាតបែបធម្មជាតិឃើញហើយទាក់ភ្នែកមហាជនខ្លាំង

រាជធានីភ្នំពេញ ៖ ក្រោយដកខ្លួនចេញពី ការងារសិល្បៈនិងរៀបការជាមួយស្វាមី ងារជាឯកឧត្តមរួចមក អតីតតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ លោកជំទាវ ផាន់ ម៉ូនីកា ពេលនេះកំពុងប្រើជីវិតរស់នៅ ជាមួយស្វាមីនិងកូនៗ យ៉ាងមានសុភមង្គល ខណៈមុខជំនួញរបស់ខ្លួន ក៏ទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាពេលនេះ ដកដៃពីរង្វង់សិល្បៈដាច់ស្រឡះក្តី តែក្នុងកម្មវិធីធំៗរបស់វិស័យកម្សាន្តនិងកម្មវិធីរបស់តារាខ្មែរល្បីឈ្មោះនានា តែងឃើញវត្តមានលោកជំទាវស្ទើរតែមិនរំលងតែម្តង ដោយលោកជំទាវ នៅរក្សាទំនាក់ទំនងល្អជាមួយនឹងសិល្បករ សិល្បការិនីខ្មែរគ្រប់ជំនាន់។

តួយ៉ាង ក្នុងការសម្ពោធភាពយន្តចម្រៀង«ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធរបស់សម្តេចតេជោ ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ គេក៏ក្រឡេកឃើញអតីតតារាស្រីរូបនេះ មានវត្តមាននៅទីនោះផងដែរ ជាងនេះទៅទៀត ធ្វើឲ្យគេឯងចាប់អារម្មណ៍កាន់តែខ្លាំងនឹ ងរូបសម្រស់មិនខ្ចីចាស់ របស់លោកជំទាវជាខ្លាំង។

តួយ៉ាង មានកូនស្រីដល់ទៅ២នាក់ពេញរូបពេញរាងទៅហើយ តែរូបសម្បត្តិរបស់អតីតតារាស្រីរូបនេះ ធ្វើឲ្យតារាជំនាន់ក្រោយៗសុំខ្មាស់ មុខមាត់នៅភ្លឺម៉ត់រលោងរកស្នាមជ្រួញមិនឃើញ រាងរ៉ូវឡើងខ្ញង់ គួរឲ្យទាក់ទាញ រកកន្លែងទាស់ភ្នែកមិនឃើញសោះ ជាពិសេសគឺ តុបតែងខ្លួនសាកសមនឹងងារជាលោកជំទាវ បែបថ្លៃថ្នូរគួរឲ្យស្រឡាញ់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកជំទាវ ផាន់ ម៉ូនីកា និងតារាចម្រៀង សុខ ពិសី
  លោកជំទាវ ផាន់ ម៉ូនីកា និងតារាចម្រៀង សុខ ពិសី
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា និងស្វាមី
  លោកជំទាវ ផាន់ ម៉ូនីកា និងស្វាមី
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា
  លោកជំទាវ ផាន់ ម៉ូនីកា និងក្រុមគ្រួសារ
  លោកជំទាវ ផាន់ ម៉ូនីកា និងក្រុមគ្រួសារ
ផាន់ ម៉ូនីកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T