គិតចឹងដែរអត់? ឃើញ Maguire លេងបាល់ចឹងទេ ប៉ុន្តែគេមានស្ថិតិ ជាខ្សែការពារល្អម្នាក់ ប្រហាក់ប្រហែល តារាឆ្នើមរូបនេះ

//s9.kh1.co/f5/f5ae3e37acbc02b20220b7f0886f5739030e23f4.jpg
កីទ្បា

 ៣០-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ឃើញ Maguire លេងបាល់ចឹងទេ ប៉ុន្តែគេមានស្ថិតិ ជាខ្សែការពារល្អម្នាក់ ប្រហាក់ប្រហែល តារាឆ្នើមរូបនេះ

បរទេស៖ បើយោងទៅតាមស្ថិតិ ដែលបានដកស្រង់ចេញពី គេហទំព័រ​​ Midnite បានឃើញថា ភាគរយការពារបាល់របស់ Harry Maguire គឺមិនចាញ់ Virgil Van Dijk ប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=615,h=409,q=100/70/70556aecf6259e33255ff11389bed515bbedd852.png

ជាការពិតណាស់ ទោះបីជា យើងឃើញជាក់ស្តែងពី សមត្ថភាព Maguire ថា គេមានទម្រង់លេងបែបណា ក៏ប៉ុន្តែបើយោងទៅតាមការវិភាគ របស់គេហទំព័រល្បីឈ្មោះខាងលើ គឺ ពួកគេបានដាក់ពិន្ទុឲ្យ Maguire មិនឆ្ងាយពី ជើងខ្លាំង Van Dijk នៅ Liverpool ប៉ុន្មាននោះទេ។

https://s9.kh1.co/__image/w=615,h=409,q=100/bc/bcca927c6e582a482b5eb3ffa5d081090b826400.png

បើយោងទៅតាមប្រភពខាងលើដដែល បានបង្ហាញឲ្យដឹងថា ស្ថិតិការពារបាល់របស់ Van Dijk មាន ៧៤% ស្របពេលដែល Maguire ចាញ់ Van Dijk តែ ២%ប៉ុណ្ណោះ ពោលគឺគេមាន ៧២% ក្នុងនាមជាខ្សែការពារជោគជ័យ ក្នុងការជែងបាល់៕

ប្រភពsportbible

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T