បុរសសិង្ហបុរី ដំឡើងម៉ាស៊ីត្រជាក់៩គ្រឿង ដល់ថ្នាក់អ្នកជិតខាង.ទ្រាំ.មិ.ន.បា.ន នាំគ្នាធ្វើបែបនេះ…

//s9.kh1.co/19/19891e53049bf47bdbe3970db292e1c29ef000b5.jpg
សង្គម

 ៣០-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

បុរសចំណាស់ម្នាក់ ដែលបានដំឡើងម៉ាស៊ីត្រជាក់ចំនួន៩គ្រឿង ក្នុងផ្ទះល្វែងជួលមួយកន្លែង នៅ Sengkang នៃប្រទេសសិង្ហបុរី ត្រូវបានទទួលរងការនូវការត្អូញត្អែរពីអ្នកជិតខាង ដោយជួបបញ្ហាជាមួយនឹងទឹកជ្រាប និងផ្សិតខ្មៅៗដុះតាមជញ្ជាំង។

សិង្ហបុរី៖ បុរសចំណាស់ម្នាក់ ដែលបានដំឡើងម៉ាស៊ីត្រជាក់ចំនួន៩គ្រឿង ក្នុងផ្ទះល្វែងជួលមួយកន្លែង នៅ Sengkang នៃប្រទេសសិង្ហបុរី ត្រូវបានទទួលរងការនូវការត្អូញត្អែរពីអ្នកជិតខាង ដោយជួបបញ្ហាជាមួយនឹងទឹកជ្រាប និងផ្សិតខ្មៅៗដុះតាមជញ្ជាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Huang អាយុ៦៣ឆ្នាំ ជាម្ចាស់ផ្ទះម៉ាស៊ីនត្រជាក់ចំនួន៩គ្រឿងផ្ទាល់ បានឲ្យដឹងថា គាត់បានកំណត់សីតុណ្ហភាពចុះក្រោម១៨អង្សាសេ ដែលបានជួយឲ្យគាត់រស់នៅយ៉ាងស្រួល ខណៈអាកាសធាតុក្ដៅក្នុងប្រទេស។ ហើយគាត់ក៏ត្រូវបានធ្វើ.រោ.គ.វិ.និ.ច្ឆ័.យ.ឃើញថាមាន.ជំ.ងឺ.ម.ហា.រី.ក.ថ្លើ.ម ដូច្នេះសីតុណ្ហភាពត្រជាក់បានជួយពង្រឹងភាពស៊ាំរបស់គាត់ផងដែរ។

តួយ៉ាង ក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់មានម៉ាស៊ីនត្រជាក់ចំនួន៥គ្រឿងឯណោះ ចំណែកបន្ទប់គេងធំវិញមានចំនួន២គ្រឿង និង២គ្រឿងទៀតសម្រាប់បន្ទប់គេងតូចៗចំនួន២បន្ទប់។ ហើយគាត់បានចំណាយប្រាក់១០,៣០០ដុល្លារសិង្ហបុរី (ប្រមាណ៧,២០០ដុល្លារអាមេរិក) ដើម្បីដំឡើងម៉ាស៊ីនត្រជាក់ទាំង៩គ្រឿង។

ទន្ទឹមនឹងនេះ មានប្ដីប្រពន្ធមួយគូ ដែលជាអ្នកជិតខាងរបស់លោក Huang ដែលរស់នៅជាន់លើ បានត្អូញត្អែរប្រាប់ខាងកាសែតសារព័ត៌មានថា អ្នកទាំងពីរត្រូវជូតផ្ទះចំនួន៣ដងក្នុងមួយថ្ងៃ និងមានផ្សិតខ្មៅៗដុះតាមជញ្ជាំង ដោយសារតែសំណើមលើសលុបពេក ព្រមទាំង​កម្រាល​ឥដ្ឋ​មានសភាពប្រេះ​ទៀតផង។ ហើយអ្នកជិតខាងក្នុងអគារផ្ទះល្វែង បាននាំគ្នាដាក់ពាក្យ.ប.ណ្ដឹ.ង ដែលជាលទ្ធផល អាជ្ញាធរ​បាន​ព្យាយាម​សម្រុះសម្រួល ជាជាងការ.ប្ដឹ.ង.ផ្ដ.ល់.វែងឆ្ងាយ ប៉ុន្ដែមិនមានអ្វីប្រសើរឡើងទេ។

យ៉ាងណាមិញ នៅទីបំផុត លោក Huang បានសម្រេចចិត្ត ចាកចេញពីផ្ទះល្វែងជួលរបស់គាត់ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ ហើយទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានបោះបង់ចោលការរស់នៅដ៏សុខស្រួលរបស់គាត់ទេ ដោយបាននាំយកម៉ាស៊ីនត្រជាក់ចំនួន៨គ្រឿងទៅជាមួយផងដែរ៕

ប្រភព: Odditycentral 

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងផ្ទះជួល
ទីតាំងផ្ទះជួល
អ្នកជិតខាងកំពុងជូតផ្ទះ
អ្នកជិតខាងកំពុងជូតផ្ទះ
សំណើចលើឥដ្ឋ
សំណើចលើឥដ្ឋ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T