តារាឆ្នើមរូបនេះ ទំនងជាមិនបន្តកុងត្រាជាមួយ PSG ទៀតទេ ហើយអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ

//s9.kh1.co/13/131fb1b279e5d10508acaaddb67507ef39589c6e.jpg
កីទ្បា

 ២៩-កញ្ញា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករឆ្នើមរូបនេះ ទំនងជាមិនបន្តកុងត្រាជាមួយ PSG ទៀត

បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា កីឡាករឆ្នើម Lionel Messi ទំនងជា មិនបន្តកុងត្រាជាមួយ Paris Saint Germain ទៀតទេ ហើយគេអាចនឹងចាកចេញ ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/77/7770bed94c553c4dcb4e534e8ff1b32d0ce55907.webp

ជាការពិតណាស់ Messi បានមកចូលរួមជាមួយ​ PSG កាលពីរដូវក្តៅមុន យ៉ាងណាមិញ នៅក្នុងរដូវកាលដំបូង គឺ Messi ពុំសូវកាក់កបខ្លាំងប៉ុន្មានដូចនៅ Barca នោះទេ ប៉ុន្តែនៅដើមរដូវកាលថ្មីនេះ យើងឃើញជាក់ស្តែងហើយថា Messi គឺចាប់ផ្តើមជះឥទ្ធិពលឡើងវិញហើយ។

https://s9.kh1.co/__image/w=650,h=366,q=100/59/59f7b32c85e4a371920ef5915a5493ef9a74d6fe.png

បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតអេស្ប៉ាញឈ្មោះ Miquel Blazquez បានឲ្យដឹងថា៖

ច្បាស់ការហើយ Messi មិនបន្តកុងត្រាជាមួយ PSG ទៀតទេ។ កីឡាករសញ្ចាតិអាហង្ស់ទីនខាងលើ មិនបន្តស្នាក់នៅ ទីក្រុង Paris ទៀតឡើយ នៅរដូវក្តៅក្រោយ៕

Miquel Blazquez

ប្រភព sportbible

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T