បរទេស៖ អតីតខ្សែបម្រើក្លិប Manchester City និង Everton កីឡាករ Fabian Delph បានប្រកាសចូលនិវត្តន៍ពីអាជីព បាលទាត់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Delph បានប្រកាសចូលនិវត្តន៍ជាផ្លូវការ តាំងពីរដូវក្តៅនេះ ស្របពេលដែលបានចាកចេញពីក្លិប Everton មកម្ល៉េះ។ គួរបញ្ចាក់ផងដែរថា Delph ក៍ធ្លាប់បង្ហាញខ្លួនបាន ២០ដង ឲ្យជម្រើសជាតិអង់គ្លេសដែរ។

បើយោងទៅតាមរបាយការណ៍បានបញ្ចាក់បន្ថែមឲ្យដឹងថា ដោយសារបញ្ហារបួសច្រើន ទើបជម្រុញឲ្យគេឆាប់ចូលនិវត្តន៍ ពោលគឺត្រឹមវ័យ៣២ឆ្នាំប៉ុណ្ណោះ៕
ប្រភព៖ caughtoffside