កូរ៉េខាងត្បូង៖ កាលពីនៅថ្ងៃទី ២២ ខែកញ្ញាកន្លងទៅនេះ ដោយយោងតាមសារព័ត៌មាន Wikitree បានបង្ហាញពីដំណឹងដ៏ក្រៀមក្រំ ដែលបានរាយការណ៍ថា តារាចម្រៀង និងជាតារាសម្តែង លោក Jung Joong Ji បានទទួលម.រ.ណ.ភាព ក្នុងអាយុ ៣០ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តាមរយៈក្រុមគ្រួសាររបស់តារាប្រុសរូបនេះ បានឲ្យដឹងថា រូបលោក បានទទួលម.រ.ណ.ភាព កាលពីថ្ងៃទី ៩ ខែកញ្ញាមកម្លេះ ដែលមានរយៈពេល ៤ ថ្ងៃបន្ទាប់ពីថ្ងៃខួបកំណើតរបស់លោក។ ហើយពិធីបុណ្យស.ព ក៏បានធ្វើឡើង នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា។
មិនត្រឹមតែប៉ុណ្ណោះ នៅលើទំព័រផ្ទាល់ខ្លួន របស់ម្តាយ តារាប្រុស លោក Jung Joong Ji ក៏បានប្រកាស ជាមួយនឹង រូបភាពឱបរូបថតតារាចម្រៀងប្រុសរូបនេះ ដោយបានលើកឡើងថា៖
នេះគឺជាម្តាយរបស់ Jung Joong Ji ។ កូនប្រុសរបស់ខ្ញុំ Joong Ji បានយកជី.វិតរបស់ខ្លួនទៅហើយ។ ខ្ញុំមិនអាចបង្ហាញពីអារម្មណ៍របស់ខ្ញុំបានទេនៅពេលនេះ
គួររំឮកផងដែរថា តារាប្រុស Jung Joong Ji គឺជាតារាចម្រៀង និងតារាសម្ដែង ដែលកាលពីឆ្នាំ ២០១៧ រូបលោកបានចូលរួមក្នុងកម្មវិធីជ្រើសរើសសមាជិកក្រុមបុរស ក្នុងកម្មវិធី Produce 101 រដូវកាលទី២ ។ ហើយក្រៅពីតន្ត្រី តារាប្រុសរូបនេះ ក៏មានសកម្មភាពក្នុងវិស័យសម្តែងផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖


