ក្រុមហ៊ុន Zuellig Pharma និង Sanofi បានអបអរសាទរ ទិវាឱសថការីពិភពលោក ក្រោមប្រធានបទ ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង

//s9.kh1.co/f2/f288865a5a5683c5a20d9c24627b03d71bb95627.jpeg
សង្គម

 ២២-កញ្ញា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ក្នុងឳកាសនៃការប្រាព្ធទិវាឱសថការីពិភពលោក ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយឱសថ និងផលិតផលសុខភាពនៅក្នុងទ្វីបអាស៊ី ជាមួយនឹងដៃគូរយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២៖ ក្នុងឱកាសនៃការប្រាព្ធទិវាឱសថការីពិភពលោក ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយឱសថ និងផលិតផលសុខភាពនៅក្នុងទ្វីបអាស៊ី ជាមួយនិងដៃគូរយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន​​Sanofi រួមគ្នាបង្កើតកម្មវិធីអាហារសាមគ្គីជូនឱសថការី ដែលពួកគាត់ដើរតួរយ៉ាងសំខាន់ក្នុងការធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួល ដល់ប្រជាជនកម្ពុជា នៅរាត្រីនោះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានឱសថការីចូលរួមប្រមាណ ២០០​ នាក់ទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិវានេះត្រូវបានប្រារព្ធធ្វើឡើងទូទាំងពិភពលោក​ ដើម្បីជាការថ្លែងអំណរគុណដល់ឱសថការីទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេក្នុងការរួមចំណែកដល់ការថែទាំសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។​ តួយ៉ាងក្រុមហ៊ុនZuellig Pharma ​និងSanofi បានរួមគ្នាអបអរទិវាឱសថការីពិភពលោកឆ្នាំនេះ ដើម្បីរួមចំណែកតាមរយៈកិច្ចសហការ និងផ្សារភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយ ឱសថការី នៅក្នុងប្រទេសកម្ពុជា។

ទិវាឱសថការីពិភពលោកឆ្នាំ ២០២២ ក្រោមការៀបចំរបស់ក្រុមហ៊ុន Zuellig PharmaនិងSanofi ផ្តោតលើប្រធានបទ «ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង» ជាអត្ថន័យមួយដែលប្រជាជនកម្ពុជាអាចទទួលបានសេវាពីឱសថការី​នៅតាមឱសថស្ថាននានា​ទូទាំងប្រទេស ដែលបញ្ចាក់ឲ្យឃើញថា ពួកគាត់អាចទទួលបានសេវានៃការស្រលាញ់ខ្លួនឯងកាន់តែប្រសើរឡើង នេះជាការ រួមចំណែកយ៉ាងសំខាន់ក្នុងការជួយសហគមន៍ និងក្នុងភពផែនដី។ ឱសថការី បានចូលរួមចំណែកយ៉ាងសំខាន់​ ក្នុងការផ្តល់សេវាថែទាំសុខភាពនៅជុំវិញពិភពលោក។​ លើសពីនេះឱសថការមានតួនាទីចូលរួមចំណែកយ៉ាងវិជ្ជមានដល់ សុខុមាលភាពបុគ្គល ពោលគឺការថែទាំខ្លួនឯង។ ការថែទាំខ្លួនឯងជារៀងរាល់ឆ្នាំសន្សំបានការចំណាយរហូតដល់ 119 ពាន់លានហើយមានការសន្សំពេលវេលាផ្ទាល់ខ្លួន (ម៉ោង) រហូតដល់ 11 ពាន់លាន។

https://s9.kh1.co/__image/w=650,h=434,q=100/60/60a4169025845353ea774b8c9c62cb2fee40bba6.jpeg

ប្រធានបទទិវាឱសថការីពិភពលោកឆ្នាំនេះ”ការទទួលសេវាពីឱសថការីគឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង” ដែលនឹងធ្វើបច្ចុប្បន្នភាព និងប្រកបដោយភាពច្នៃប្រឌិតក្នុងការលើកកម្ពស់ការស្រលាញ់​ខ្លួនឯង ថែទាំខ្លួនឯង សហគមន៍ និងភពផែនដីកាន់តែប្រសើរឡើងសម្រាប់ប្រជាជនគ្រប់រូប។

ការប្រារព្ធកម្មវិធីនៅឆ្នាំនេះគូសបញ្ជាក់ពីតួនាទីរបស់ឱសថការីក្នុងការអនុម័ត និងបណ្តុះបណ្តាលវិស័យសុខាភិបាល និងបង្ហាញពីសារៈសំខាន់នៃការអនុវត្តល្អក្នុងឱសថស្ថាន និងការថែទាំខ្លួនឯងកាន់តែប្រសើរឡើងនៅក្នុងសហគមន៍។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរួមមាន លោក Tejasvi Sharma ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​ Zuellig Pharma លោកឳសថការី អ៊ាវ តារារ័ត្ន តំណាងសមាគមឱសថការីកម្ពុជា (PAC) និងជាមន្រ្តីត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសម្អាង សង្កត់ធ្ងន់លើ "ការអនុវត្តល្អក្នុងឱសថស្ថាន។

https://s9.kh1.co/__image/w=650,h=974,q=100/ed/ed4e864a33892f156eaf7cf285a516c00f755c66.jpeg

ហើយលោកសាស្រ្តាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេស និងជាប្រធានផ្នែកសួត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា បានរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនិងវិធីសាស្ត្រថែទាំសុខភាពដោយខ្លួនឯងតាមរយៈទទួលសេវាពីឱសថការីក្នុងពេលមានរោគសញ្ញាស្រាល។

https://s9.kh1.co/__image/w=650,h=434,q=100/9d/9de9717a4ef339d66038af90bd059e14ce826ab0.jpeg
https://s9.kh1.co/__image/w=650,h=974,q=100/ce/ce0c3e1c0f96be0ac75579403fef1da590f645c2.jpeg

ក្រុមហ៊ុន​ Zuellig Pharma ​និងSanofi នៅតែបន្តគាំទ្រនិងពង្រីកយុទ្ធនាការអប់រំផ្សេងៗដែលធានាថា ការចូលរួមចំណែករបស់ពួកយើងនឹងបន្តធជួយធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួល ដល់ប្រជាជនកម្ពុជា។

ព័ត៌មានបន្ថែមអំពី Zuellig Pharma សូមចូលទៅកាន់ https://www.zuelligpharma.com/

https://s9.kh1.co/__image/w=650,h=434,q=100/d9/d9ff892cedce1bba5f1935a40237537b03bc30bb.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/22/22ddd6facb8a6feba6fb7b9f456f984132c1f5a8.jpeg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T