ពិធីសម្ពោធជាផ្លូវការសហគ្រាសលីងកាហ្វេ និងប្រកាសលក់ផលិតផលកាហ្វេថ្មី ២ប្រភេទ របស់ក្រុមហ៊ុនខូហ្វី

//s9.kh1.co/a3/a346db2fca25870c1dc2209f0aef9f3c29f95118.jpg
សង្គម

 ០៩-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២​ ម្សិលមិញនេះ ក្រុមហ៊ុន ខូហ្វី បានប្រកាសបើកដំណើរការជាផ្លូវការនៃសហគ្រាសលីងកាហ្វេ និង ប្រកាសលក់ផលិតផលកាហ្វេថ្មី ២​ប្រភេទ ។ ការសម្ពោធបើកអោយដំណើរការនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន​ ខូហ្វី តែម្តង ។

ភ្នំពេញ៖​ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២​ ម្សិលមិញនេះ ក្រុមហ៊ុន ខូហ្វី បានប្រកាសបើកដំណើរការជាផ្លូវការនៃសហគ្រាសលីងកាហ្វេ និង ប្រកាសលក់ផលិតផលកាហ្វេថ្មី ២​ប្រភេទ ។ ការសម្ពោធបើកអោយដំណើរការនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ខូហ្វី តែម្តង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ

សហគ្រាសលីងកាហ្វេថ្មីនេះ មានសមត្ថភាពខ្ពស់ក្នុងការផលិតនិងមានភាពទំនើបជាងគេនៅក្នុងប្រទេសកម្ពុជា  ដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ពីសហគមន៍អ៊ឺរ៉ុប ដោយបានប្រើប្រាស់ម៉ាស៊ីនលីងម៉ាកប្រូបាត(Probat Roasting Machine) ដែលជាម៉ាកដ៏ល្បីរបស់ប្រទេសអាឡឺម៉ង់ (Germany) ក្នុងការលីងកាហ្វេ និងបច្ចេកវិទ្យាគ្រប់គ្រងសង្វាក់ផលិតកម្ម និងការលាយបញ្ចូលគ្នាដោយស្វ័យប្រវត្តិពីប្រទេសអ៊ីតាលី (Italy) ។

រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ

ជាងនេះទៅទៀត ខូហ្វី នឹងធ្វើការប្រកាសលក់ផលិតផលក្នុងស្រុកថ្មី២ប្រភេទបន្ថែមទៀត នោះគឺ កាហ្វេវាយោ និង កាហ្វេវេហា សម្រាប់អតិថិជនយកទៅឆុងនៅតាមផ្ទះនិងតាមការិយាល័យ។ កាហ្វេទាំងពីរប្រភេទនេះ ជាផលិតផលដាំដុះដោយកសិករខ្មែរខេត្តមណ្ឌលគិរី លាយបញ្ចូលគ្នាជាមួយកាហ្វេនាំចូលពីបរទេស ផលិតឡើងដោយមានស្តង់ដានិងស្របតាម បទដ្ឋានអន្តរជាតិ និង ទទួលបានវិញ្ញាបនប័ត្រ GHPs និង HACCP ក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារអោយស្របទៅតាមស្តង់ដាអនាម័យពិភភលោក។

ពិធីសម្ពោធនេះបានដឹកនាំដោយ លោកស្រី ឈាន ឃីម ប្រធាននាយកផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន ខូហ្វី ព្រមទាំងវត្តមានដៃគូរសហការ និងភ្ញៀវកិត្តិយសទាំងអស់ផងដែរ។

រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ

ខូហ្វី គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ និងជាអ្នកនាំចូលចែកចាយម៉ាស៊ីនឆុងកាហ្វេពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា។ ក្រៅពីការផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេ និងគ្រាប់កាហ្វេ ខូហ្វី ថែមទាំងមានការផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវថ្នាក់បង្រៀនសេវាបច្ចេកទេស ការច្នៃប្រឌិតនូវភេសជ្ជៈ និងសេវាកម្មប្រឹក្សាយោបល់ផងដែរ។

លោកអ្នកអាចតាមដានព័ត៌មានលម្អិតផ្សេងៗ ដែលនឹងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនខូហ្វីតាមរយៈ ៖ទីតាំង៖ ផ្ទះលេខ ៨៦ ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមនភ្នំពេញ

Map៖ https://goo.gl/maps/yAwd1fTUPqK2ek1f8លេខទូរស័ព្ទ៖ 069 666 999 / 077 777 970

Website៖ www.kofi.com.kh

រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
រូបភាពក្នុងកម្មវិធីសម្ពោធ
កម្មវិធីសម្ពោធសហគ្រាសលីងកាហ្វេ និងប្រកាសលក់ផលិតផលកាហ្វេថ្មី២ប្រភេទ របស់ក្រុមហ៊ុនខូហ្វី
កម្មវិធីសម្ពោធសហគ្រាសលីងកាហ្វេ និងប្រកាសលក់ផលិតផលកាហ្វេថ្មី២ប្រភេទ របស់ក្រុមហ៊ុនខូហ្វី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T