ក្រុមហ៊ុនមូលបត្រ និងជាធនាគារវិនិយោគដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធជាផ្លូវការហើយ

//s9.kh1.co/41/4111e6062461b93256a23744937aa10aab41e021.jpg
សង្គម

 ១៤-កុម្ភៈ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលជាក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពេញលេញ ជាធនាគារវិនិយោគឈានមុខគេនៅកម្ពុជា។

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលជាក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពេញលេញ ជាធនាគារវិនិយោគឈានមុខគេនៅកម្ពុជា។ លោក Pan  Chun Yun អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានថ្លែងនៅក្នុងកម្មវិធីសម្ពោធក្រុមហ៊ុននេះ ថា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី នឹងអនុវត្តតាមទិសដៅ នៃគោលនយោបាយសេដ្ឋកិច្ចជាតិ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ការធ្វើផែនការ និងការបង្កើតបទដ្ឋានទីផ្សារមូលបត្រកម្ពុជា និងតភ្ជាប់ប្រកបដោយប្រសិទ្ធិភាពជាមួយទីផ្សារមូលបត្រ​ និងស្ថាប័នហិរញ្ញវត្ថុបរទេស ដើម្បីធានាបាននូវភាពរីកចម្រើន និងការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ និងរីកចម្រើនយ៉ាងឆាប់រហ័ស នឹងក្លាយជាប្រទេសឈានមុខគេដែលគួរឱ្យទុកចិត្ត។  ពិធីបើកសម្ពោធក្រុមហ៊ុនជាផ្លូវការ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី មានការចូលរួមពីតំណាងមកពីបណ្តាប្រទេសផ្សេងៗ អ្នកជំនាញមកពីធនាគារវិនិយោគអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានប្រារព្ធពិធីបើកសម្ពោធក្រុមហ៊ុនជាផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ នាថ្ងៃនោះ នៅកន្លែងប្រារព្ធពិធីមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានចូលរួម ដោយមានតំណាងមកពីក្នុងប្រទេស និងក្រៅប្រទេស រួមមាន  ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខា-ធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា តំណាងផ្សារមូលបត្រហុងកុង និងផ្សារមូលបត្រ Bursa Malaysia ព្រមទាំងតំណាងមកពីស្ថាប័នជាច្រើនផ្សេងទៀត ដូចជា ស្ថានទូតចិនផងដែរ។

ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ
ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ

ពិធីបើកសម្ពោធនេះ បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ទីផ្សារ មូលបត្រ ហើយវាក៏បង្ហាញពីនិន្នាការនៃកិច្ចសហប្រតិបត្តិការ ដ៍ល្អជាមួយប្រទេសដទៃទៀតផងដែរ។ លើសពីនេះ ព្រឹត្តិការណ៍នេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាប្រទេសជុំវិញអាស៊ី រួមទាំង ស្ថាប័នធំៗជាច្រើន ដូចជា ធនាគារវិនិយោគ Deutsche Bank និង Goldman Sachs Asia ដែលមានអ្នកចូលរួមសរុប ប្រមាណ ៥០០នាក់ ដែលជាព្រឹត្តិការណ៍មួយដ៍ធំដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

អ្នកចូលរួមមួយចំនួនធំ បានបញ្ចេញមតិថា សេដ្ឋកិច្ច និងទីផ្សារមូលបត្រកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍ពីគ្រប់ទិសទីនៅអាស៊ី ដែលទំនងជានឹងធ្វើឱ្យមានរលក នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ​ជាសាធារណៈ​ ហើយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី នឹងដើរតួនាទីជាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងធានាទិញមូលបត្រផងដែរ។

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី និង​ផ្សារមូលបត្រ​ហុងកុង​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បឋម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឆ្លង​តំបន់ ដែល​នឹង​បង្ហាញ​ពី​សន្ទុះ នៃការគៀគរ​ដើមទុន​ដ៏ច្រើនសន្ធឹកសន្ធាប់​ ដល់​ព្រះរាជាណាចក្រកម្ពុជា។ មាននិយ័តករមូលបត្រកម្ពុជាជាសាក្ខីភាព ផ្សារមូលបត្រហុងកុង និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធីបានឈានដល់ក្របខណ្ឌ កិច្ចសហប្រតិបត្តិការបឋមសំខាន់ៗមួយចំនួន។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ វិនិយោគិនហុងកុងអាចទិញ/លក់ដោយផ្ទាល់នូវមូលបត្ររបស់ក្រុមហ៊ុនចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា នៅហុងកុងបានតាមរយៈ យន្តការពិសេស និងជំរុញការលើកទឹកចិត្តក្រុមហ៊ុនដែលមានសក្តានុពលនានា នៅព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពចុះបញ្ជីលក់មូលបត្រផងដែរ។

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Cheng Fung Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងជាភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធំជាងគេ រួមជាមួយភាគហ៊ុនិក ដែលជាក្រុមហ៊ុនក្នុងស្រុក ចំនួន បី ផ្សេងទៀត ដែលប្រកបដោយវិជ្ជាជីវខ្ពស់។

ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ
ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ

លោក Teng, Cheng -Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានថ្លែងក្នុងពិធីសម្ពោធនេះថា គោលដៅចម្បងរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធីគឺនាំយកឱកាសវិនិយោគដ៍ល្អបំផុតនៅកម្ពុជា ទៅកាន់ទីផ្សារមូលបត្រនៅក្រៅប្រទេស។

យុទ្ធសាស្ត្រនេះ មិនត្រឹមតែអនុញ្ញាត ឱ្យអ្នកវិនិយោគទទួលបានឱកាសកំណើនខ្ពស់បំផុត ដែលអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា ហើយក្រុមហ៊ុនជឿជាក់ថា ទីផ្សារមូលបត្រកម្ពុជាជិតចាប់ផ្តើមទសវត្សរ៍មាសក្នុងពេលឆាប់ៗនេះ។

មូលហេតុចម្បងៗមានដូចខាងក្រោម៖

·កំណើនផលិតផលក្នុងស្រុកសរុបបានកើនឡើងលើសពី ៧% ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលលេចធ្លោជាងគេបើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតនៅ ជុំវិញពិភពលោក។

·ដោយផ្អែកលើបទពិសោធន៍កន្លងមកនៅក្នុងទីផ្សារមូលបត្រ ខណៈពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ឈានដល់ ២.០០០ ដុល្លារអាមេរិក សម្រាប់តម្រូវការគ្រួសារ ការវិនិយោគនឹងកើនឡើងយ៉ាងខ្លាំង។

·ប្រព័ន្ធពន្ធដារកាន់តែមានភាពល្អឥតខ្ចោះ។

·គោលនយោបាយវិនិយោគបរទេសបើកចំហបំផុត សេដ្ឋកិច្ចដុល្លារអាមេរិក និងគ្មានការគ្រប់គ្រងការប្តូរប្រាក់បរទេស។

ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ
ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ

លើសពីនេះ ដើម្បីបន្តលើកការលើកកម្ពស់ទីផ្សារមូលបត្រអន្តរជាតិ និងលើកកម្ពស់សន្ទុះនៃទីផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនបន្តស្វែងរកទីផ្សារក្រៅប្រទេស ផ្សព្វផ្សាយយ៉ាងសកម្មនូវទីផ្សារមូលបត្រកម្ពុជា ដល់វិនិយោគិនបរទេស ទាក់ទាញមូលធនបរទេសកាន់តែច្រើន ជាមួយនឹងគោលដៅចុងក្រោយ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៍ធំនៅអាស៊ីអាគ្នេយ៍។

ទីផ្សារមូលបត្រកម្ពុជាកំពុងស្វាគមន៍ព្រឹត្តិ្កការណ៍ដ៍អស្ចារ្យមួយ​ ជាមួយនឹងកិច្ចព្រមព្រៀងសម្រាប់ការបោះផ្សាយ មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដែលមានទំហំជាង ២០០ លាន ដុល្លារអាមេរិក ដែលបានចុះហត្ថលេខានៅក្នុងពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី។

លោកស្រីប៊ុត កេរ៉ាឌី(Ms. Buth Kerady) ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី បានសម្តែងនូវអំណរគុណចំពោះតំណាងមកពីបណ្តាប្រទេសនានា និងសភាពាណិជ្ជកម្មសម្រាប់ការចូលរួមក្នុង​ពិធីសម្ពោធ​នេះ។

ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ
ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ

ក្រុមហ៊ុនក៏បានឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ដើម្បីរាយការណ៍ពីលទ្ធផលអាជីវកម្មថ្មីៗរបស់ខ្លួន ដោយការចុះ អនុស្សារណៈនៃការយោគយល់ ជាមួយស្ថាប័នហិរញ្ញវត្ថុចំនួនបី និងកិច្ចព្រមព្រៀង​សម្រាប់​ការបោះផ្សាយ មូលបត្រ កម្មសិទ្ធិជាសាធារណៈលើកដំបូង ចំនួនប្រាំមួយផ្សេងទៀត រួមមានការបោះផ្សាយមូលបត្របំណុល និងមូលបត្រ កម្មសិទ្ធិ ដែលការបោះផ្សាយមានទំហំសរុបជាង ២០០ លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីយុគសម័យមាសនៃទីផ្សារមូលបត្រកម្ពុជានាពេលដ៍ខ្លីខាងមុខនេះ រួមទាំងគុណសម្បត្តិនៃការប្រកួតប្រជែងជាច្រើនដែលកម្ពុជាមាន ជាមួយនឹងបណ្តាប្រទេសជិតខាង នេះគឺជាការរំពឹងទុកយ៉ាងមុតមាំថា ទីផ្សារមូលបត្រកម្ពុជានឹងកើនឡើង ទាំងទំហំ និងចំនួន ក្នុងរយៈពេលប្រាំ​ឆ្នាំខាងមុខនេះ។

ធនាគារវិនិយោគដ៍ធំមួយប្រកបដោយវិជ្ជាជីវៈលំដាប់ពិភពលោក។ ក្រុមហ៊ុននឹងខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការបង្កើតទីផ្សារមូលធនដ៏ត្រឹមត្រូវមួយ ដោយអនុលោមតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវនានារបស់ និយ័តករមូលបត្រកម្ពុជា ដោយប្រើជំនាញ និងបទពិសោធន៍របស់យើង ដើម្បីបង្កើនសន្ទនីយភាពទីផ្សារ និងគៀគរអ្នកចូលរួមទីផ្សារអោយកាន់តែច្រើនឡើង រួមទាំងអ្នកវិនិយោគ ជាស្ថាប័នបរទេសស្ថាប័នផងដែរ៕

ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ
ក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា «ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក» បានសម្ពោធ ជាផ្លូវការហើយ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T