អុញ មានរឿងអ្វី? បទថ្មីដល់ទៅ៣របស់ BLACKPINK ត្រូវគេហាម ចាក់លើទូរទស្សន៍

//s9.kh1.co/03/0308ee2ba7846c290bc3396799376fe2f3f7e8d4.webp
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

បទថ្មី BLACKPINK Shut Down» ត្រូវបានហាមឃាត់ចាក់ផ្សាយលើទូរទស្សនិ៍ KBS ដោយមានបទចម្រៀងពីរផ្សេងទៀតនៅក្នុងអាល់ប៊ុមថ្មីនោះគឺ «Pink Venom» និង «Tally» ក៏មិនឲ្យចាក់ដូចគ្នា។

កូរ៉េខាងត្បូង៖ បើតាមសារព័ត៌មាន Isplus បានរាយការណ៍ថានៅថ្ងៃទី ២១ ខែកញ្ញា បទចម្រៀងថ្មីរបស់ BLACKPINK មានចំណងជើងថា «Shut Down» ត្រូវបានហាមឃាត់ចាក់ផ្សាយលើទូរទស្សនិ៍ KBS ដោយមានបទចម្រៀងពីរផ្សេងទៀត នៅក្នុងអាល់ប៊ុមថ្មីនោះគឺ «Pink Venom» និង «Tally» ក៏មិនឲ្យចាក់ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម Isplus ការហាមនេះ ដោយសារតែបស់ BLACKPINK បំពានលើមាត្រា ៤៦ នៃបទប្បញ្ញត្តិវាយតម្លៃការផ្សាយ ដោយបទ​ចម្រៀង​នេះ​សម្តៅ​ លើ​ម៉ាក​យីហោ​មួយ​គឺ Lamborghini ដូចទៅនឹងបទ «Pink Venom» ក៏ត្រូវបានហាមឃាត់ មិនឱ្យចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ KBS ហើយមិនត្រូវបានតែងតាំងសម្រាប់ពានរង្វាន់នៅក្នុងកម្មវិធី Music Bank ដោយសារតែមានការលើកឡើងពីម៉ាក Celine ។ ទន្ទឹមនឹងនេះដែរបទ «Tally» ត្រូវបានវិនិច្ឆ័យថាមានភាសាអាសអាភាស ជាច្រើន។ 

Shut Down, Pink Venom និង Tally ស្ថិតក្នុងអាល់ប៊ុមថ្មីរបស់ BLACKPINK  ដែលមានឈ្មោះថា «Born Pink» ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញាដែលជាការកត់សម្គាល់ការត្រឡប់មកវិញរបស់ BLACKPINK បន្ទាប់ពីខកខានចេញចម្រៀង ២ឆ្នាំ យ៉ាងណាក្តី បច្ចុប្បន្ននេះ «Pink Venom» និង «Shut Down» បានជាប់ចំណាត់កំពូលជាច្រើន នៅលើតារាងឆាតតន្រ្តីក្នុងប្រទេសកូរ៉េខាងត្បូង៕

ប្រភព៖ zingnews.

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK 
BLACKPINK 
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T