រឿងភាគចិនល្បីៗដែលកំពុងផ្ទុះខ្លាំងនៅលើកម្មវិធី JaikonTV

//s9.kh1.co/87/87880f61ef74daa4711ba8d23d4d6c9ba9700d97.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ខាងក្រោមនេះ គឺរឿងភាគចិនល្បីៗដែលកំពុងផ្ទុះខ្លាំងនៅលើកម្មវិធី JaikonTV កុំទស្សនាទាំងអស់គ្នាណា៎!

ភ្នំពេញ៖ រវល់ធ្វើការពេកភ្លេចៗខ្លួនជិតដល់ថ្ងៃឈប់សម្រាកគេងផ្ទះទៀតហើយ អត់មានអីធ្វើមែនអត់? ម៉ោះ ថ្ងៃនេះសូមណែនាំរឿងភាគចិនខ្លះៗជូនប្រិយមិត្តទស្សនាលេងៗកែអផ្សុក ព្រោះមិនត្រឹមតែល្អមើលទេនៅទស្សនា Free ទៀត។ សួរថាអេមអត់? អូ ភ្លេចប្រាប់រឿងទាំងនេះក៏ទទួលបាន Rating ខ្ពស់ពីសំណាក់អ្នកទស្សនាដែរណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=530,q=100/f0/f0f4cbdf55ffe5b20b061afde501896008b2a888.jpg

១. រឿង គ្រូពេទ្យកោសល្យវិច័យឈីនមីង (Dr. Qin)

រឿង គ្រូពេទ្យកោសល្យវិច័យឈីនមីង (Dr. Qin)
រឿង គ្រូពេទ្យកោសល្យវិច័យឈីនមីង (Dr. Qin)

ជារឿងដែលទទួលបានការទស្សនាច្រើនជាងគេនៅលើកម្មវិធី JaikonTV

សាច់រឿងទាំងមូលនិយាយពីភារកិច្ចរបស់គ្រូពេទ្យកោសល្យវិច័យទាំង៣រូប ដែលធ្វើការស៊ើបអង្កេតករណីចម្លែកៗដែលកើតមានឡើងក្នុងសង្គមដើម្បីវែកញែកស្វែងរកយុតិ្តធម៌ដល់ជនរងគ្រោះ។ ​ក្នុងរឿងនេះដែលក៏មាន​បន្ថែមនូវឈុតឆាកកំប្លែងលាយឡំជាមួយរូបភាពរន្ធត់ និងសាហាវច្រើន ដែលធ្វើឲ្យអ្នកទស្សនា​ជក់ចិត្តដិតអារម្មណ៍ជាមួយរឿងមួយនេះ។​

ទស្សនា Trailer

២. រឿង ចិត្តសឿងស្រឡាញ់ខ្ញុំមក (Love Me If You Dare) 

រឿង ចិត្តសឿងស្រឡាញ់ខ្ញុំមក(Love Me If You Dare)
រឿង ចិត្តសឿងស្រឡាញ់ខ្ញុំមក(Love Me If You Dare)

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោក Wallace Huo ដែលគាត់ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព ខ្លាំងពីសំណាក់អ្នកគាំទ្រដោយសារតែសមត្ថភាពនៃការសម្ដែងរបស់គាត់។ ឥឡូវនេះមកជួបជាមួយគាត់ក្នុងរឿងថ្ មីដែលនិយាយអំពីការស៊ើបអង្កេតតាមរបៀបចិត្តវិទូផ្នែកឧក្រិដ្ឋកម្មដ៏អស្ចារ្យ។ លោក Wallace Huo ដើរតួជាអង្គ Simon គឺជាអ្នកចិត្តសាស្រ្តដែលគាត់ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Maryland ហើយធ្វើការជាអ្នកវិភាគ និងជាទីប្រឹក្សាលើករណីហិង្សា របស់នាយកដ្ឋានប៉ូលីស។

ទស្សនា Trailer  

៣. រឿង បេសកម្មឆ្លងភព (Serendipity)

រឿង បេសកម្មឆ្លងភព (Serendipity)
រឿង បេសកម្មឆ្លងភព (Serendipity)

ជារឿងដែលទើបនឹងចេញក្ដៅៗសាច់រឿងបែ្លកថ្មីដែលនិយាយពីសមត្ថភាពពិសេសរបស់តួអង្គស្រីដែលអាចឆ្លងភពចូលទៅកាន់ពិភពសៀវភៅព្រេងនិទាននីមួយៗដើម្បីបំពេញបេសកម្មផ្សេងៗគ្នា។ដោយសារតែគ្មានជម្រើសនាងក៏បានសម្រេចចិត្តបំពេញភារកិច្ចហើយស្របគ្នានេះដែលនាងក៏បានដឹងអំពីអតីតកាលដែលបានបង្កប់នៅក្នុងព្រេងនិទាននោះ។

ទស្សនា Trailer

៤. រឿង ហ្គេមពិឃាដ (Die Now Drama) 

រឿង ហ្គេមពិឃាដ (Die Now Drama) 
រឿង ហ្គេមពិឃាដ (Die Now Drama) 

មានដែលឆ្ងល់អ្វីទៅជា Parallel Universe? ចង់ដឹង Parallel Universe មានសភាពបែបម៉េចអត់?​ ងាកមកទស្សនាសាច់រឿងដែលនិយាយពីតួអង្គ Xia Chi​ ដែលជានិស្សិតសកលវិទ្យាល័យមួយនៅប្រទេសចិនមានមិត្តស្រីម្នាក់ឈ្មោះ Qing Zhi ស្រាប់តែបាត់ខ្លួន។​ XiaChi បានខិតខំក្នុងការស្វែងរកមិត្តស្រីរបស់គាត់តែជាអកុសលគាត់ និងមិត្តរបស់គាត់ក៏ត្រូវបានទាញចូលទៅក្នងពិភពហ្គេមដ៏គ្រោះថ្នាក់ ដែលពួកគេត្រូវប្រើជំនាញដោះស្រាយបញ្ហា និងបញ្ញាដ៏ខ្ពង់ខ្ពស់របស់ពួកគេ ដើម្បីឈ្នះការប្រកួតប្រជែង និងឈានទៅកម្រិតបន្ទាប់។

ស្សនា Trailer

៥. រឿង ស្រឡាញ់បានហាមប៉ះ វគ្គ១ & វគ្គ​២ (I Cannot Hug You I & II)

រឿង ស្រឡាញ់បានហាមប៉ះ វគ្គ១ & វគ្គ​២(I Cannot Hug You I & II)
រឿង ស្រឡាញ់បានហាមប៉ះ វគ្គ១ & វគ្គ​២(I Cannot Hug You I & II)

បីសាចជញ្ជក់ឈាម​កាចៗ សម្លាប់មនុស្សស្រស់ៗ ឃើញហើយនៅឡើយបិសាចជញ្ជក់ឈាមបែបឃ្យូត មែនអត់? ម៉ោះ មកប្ដូរចំណីអារម្មណ៍ជាមួយរឿងភាគមួយនេះ ដែលជាប្រភេទរឿងកំប្លែងផ្ដោតសំខាន់លើតួអង្គឈ្មោះ Shiya ដែលជាបិសាចជញ្ជក់ឈាមស្រីសម័យថ្មីបែបឃ្យូតៗ ដែលទទួលបានថាមពលពិសេសដោយការប៉ះពាល់មនុស្ស។ទស្សនា Trailer  

៦. រឿង ជោគវាសនាកញ្ជ្រោងទេពទាំង៣ (Foxes In The Fan)

រឿង ជោគវាសនាកញ្ជ្រោងទេពទាំង៣(Foxes In The Fan)
រឿង ជោគវាសនាកញ្ជ្រោងទេពទាំង៣(Foxes In The Fan)

ជា​រឿង​មនោសញ្ចេតនា​បែបបុរាណដែល​ដឹកនាំ​ដោយលោក Chen Yi ។ រឿងរ៉ាវនិយាយពីអ្នកគូររូប​ (Zheng Xuejing) ចៃដន្យបានទទួលជក់ទេពរាជវង្ស ហើយបានដោះលែងកញ្រ្ជោងទេពទាំងបីចូលទៅអាណាចក្រ ដ៏ធំល្វឹងល្វើយ។ ដោយឡែក បិសាចកញ្ជ្រោងតូចមួយបានមកឋានមនុស្សដើម្បីដោះបំណុល ដោយនាងបានធ្វើជាកូនក្រមុំជំនួសដើម្បីរៀបការជាមួយមេទ័ពឈាមត្រជាក់គឺ Gu Yu Fan
ចាំទស្សនាមើលថាតើស្នេហារវាងមនុស្សលោក និងបិសាចកញ្ជ្រោងនឹងទៅជាយ៉ាងណា?

ទស្សនា Trailer

៧.​ រឿង ភារកិច្ចការពារក្រុងឆាងអាន (The Longest Day in Chang’an)

រឿង ភារកិច្ចការពារក្រុងឆាងអាន (The Longest Day in Chang’an)
រឿង ភារកិច្ចការពារក្រុងឆាងអាន (The Longest Day in Chang’an)

នាសម័យបុរាណ ក្រុងឆាងអាន គឺជាបេះដូងនៃចក្រភពថាងរបស់ប្រជាជនទាំងអស់។ រួចបើងាកមកសាច់រឿងវិញនិយាយពីជីវិតរបស់លោក Zhang Xiaojing ដែលជាអតីតទាហាននៅក្នុងជួរកងទ័ព Longyou ដែលបានបម្រើការនៅព្រំដែននៃរាជវង្សថាង។ បន្ទាប់ពីឧប្បត្តិហេតុមួយដែលបានកើតឡើងគាត់ត្រូវបានគេចាប់ដាក់គុក និងកាត់ទោសប្រហារជីវិត ប៉ុន្ដែនាយកដ្ឋាន Jing'an Si (នាយកដ្ឋានសន្តិសុខទីក្រុង) ផ្តល់ការលើកលែងទោសពិសេស ២៤ ម៉ោង ដល់ Zhang ដោយគាត់ចាប់ភេរវករទាំងនោះមុនពេលថ្ងៃលិច។ បើ​គាត់​ជោគជ័យ គេនឹងដោះលែងឲ្យគាត់​មាន​សេរីភាព បើ​មិន​ដូច្នេះ​ទេគាត់​នឹង​ត្រូវ​គេ​ប្រហារជីវិត។

ទស្សនា Trailer

៨. រឿង ឈាមស្នេហ៍មុខកាំបិត (Bloody Romance)

រឿង ឈាមស្នេហ៍មុខកាំបិត(Bloody Romance)
រឿង ឈាមស្នេហ៍មុខកាំបិត(Bloody Romance)

សាច់រឿងបង្ហាញពីភាព​ច្របូកច្របល់​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​រាជវង្ស​ថាង ដែលនិយាយពីតួអង្គស្រីដែលជាកូនស្រីរបស់គ្រូពេទ្យ ក្នុងសម័យអត់ឃ្លាន ពុករបស់នាងសុខចិត្តលក់នាងអោយទៅផ្ទះបង ដើម្បីតែដូរយកអង្កពីរបាវប៉ុណ្ណោះ។ នាងត្រូវគេធ្វើបាបរស់នៅទាំងត្រដាបត្រដួស ក្រោយ​ពី​រត់​គេច​ពី​សេចក្ដី​ស្លាប់​យ៉ាង​វេទនា ហើយចុងក្រោយនាងក៏ក្លាយជាឃាតកដ៏ឃោរឃៅម្នាក់។​

ទស្សនា Trailer

៩. រឿង ព្រះនាងតូចម្ចាស់ស្នេហ៍ (My Little Princess)

រឿង ព្រះនាងតូចម្ចាស់ស្នេហ៍(My Little Princess)
រឿង ព្រះនាងតូចម្ចាស់ស្នេហ៍(My Little Princess)

រឿងនេះនិយាយពីស្នេហាពេញទំហឹងតែម្ដង ដែលសាច់រឿងផ្ដើមចេញពីតួអង្គស្រីដែលជាអ្នកស្នងមរតកនៃគ្រួសារអ្នកមាន ប៉ុន្តែត្រូវប្រឈមមុខនឹងសម្ពាធគ្រួសារ ដែលបានដាក់កំហិតមកឲ្យនាងរៀបការដោយសារការយល់ច្រលំមួយបានកើតឡើង។ សាកទាយមើលថាជិវិតស្នេហារបស់នាងអាចដើរដល់ចំនុចណា​​? 

ទស្សនា Trailer

១០. រឿង​ ព្រះអង្គម្ចាស់កំពូលស្នេហ៍ (My Dear Prince)

រឿង​ ព្រះអង្គម្ចាស់កំពូលស្នេហ៍(My Dear Prince)
រឿង​ ព្រះអង្គម្ចាស់កំពូលស្នេហ៍(My Dear Prince)

ជាខ្សែរឿងស្នេហាហាក់ស្រដៀងនឹង រឿងព្រះនាងតូចម្ចាស់ស្នេហ៍ (My Little Princess) ប៉ុន្តែមានបន្ថែមនៅភាពកំប្លែងច្រើនដោយសាច់រឿងនេះនិយាយពីតួអង្គស្រីដើរតួ​ជា​ មនុស្ស​ស្រី​ធម្មតា ខណៈ​តួ​ប្រុស​ថ្មីនឹងដើរតួរជាមនុស្សដែលមានអត្តចរិកដូចព្រះអង្គម្ចាស់ម្ដងដោយសារតែគាត់ជាតារាល្បី។ ចាំមើលថាស្នេហារវាងមនុស្សធម្មតា និង តារានឹងទៅជាយ៉ាងណា?​ 

ទស្សនា Trailer  

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T