រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា អតីតតារាស្រី វ៉ាន់ ម៉ូនិច តាំងពីរៀបការជាមួយនឹង ស្វាមីជាអ្នកជំនួញ ល្បីមានងារជាឧកញ៉ារួចមក ក៏ដកដៃចេញឆ្ងាយពីការងាររង្វង់សិល្បៈ យកពេលវេលាមើលថែទាំស្វាមីនិងកូនៗជាទីស្រឡាញ់របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ក្នុងគណនីInstagramរបស់ខ្លួន អតីតតារាស្រីរូបនេះ តែងចែករំលែកពីភាពហ៉ឺហា ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន មិនចាញ់គីឡូត្រកូលអភិជន នៅក្នុងស្រុកប៉ុន្មានឡើយ ជីវិតសែនឡូយឆាយ ប្រើរបស់របរយីហ៊ោល្បីៗទាំងស្វាមីនិងភរិយា ជាពិសេសគឺនិយមដើរលេងក្រៅប្រទេស ម្តងទៅប្រទេសជិតខាង ម្តងទៅអ៉ឺរ៉ុប ធ្វើឲ្យគេឯងនរណាៗក៏កោតសរសើរពី វាសនាតារាស្រីរូបនេះគ្រប់ៗគ្នា ដូចជីវិតក្នុងរឿងនិទាន ផ្តើមពីអាជីពសិល្បការិនី តែពេលនេះ វាសនាផ្លាស់ប្តូរ១៨០ដឺក្រេ។
តួយ៉ាង កាលពីពេលថ្មីៗនេះ រូបនាងនិងស្វាមី ហោះទៅដើរលេងកម្សាន្តនៅប្រទេសអូស្ត្រាលី ខណៈពិធីបុណ្យភ្ជុំបិណ្ឌនៅស្រុកខ្មែរក៏កាន់តែកៀកមកដល់ ចំណាយពេលជាមួយស្វាមីដូចនៅកម្លោះក្រមុំ ជាពិសេសការតុបតែងខ្លួន ក្រឡេកមើលមួយភ្លែត ស្ទើរមិនជឿថាជាអ្នកម៉ាក់លោកប៉ា មានកូនប្រុសដល់ទៅ២នាក់រួចទៅហើយ លើសពីនេះទៅទៀត ៕
បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








