បរទេស៖ កីឡាករឆ្នើម Cristiano Ronaldo បានបង្ហោះសារយ៉ាងមានខ្លឹមសារ បន្ទាប់ពីឈ្នះពាន កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ជាមួយក្រុមជម្រើសជាតិ (Best National Scorer)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅជាមួយក្រុមជម្រើសជាតិ មានតែ Ronaldo ប៉ុណ្ណោះដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺ Ronaldo បង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយកាល់បាន ១៨៩ប្រកួត រកបាន ១១៧គ្រាប់។

ទន្ទឹមនឹងការឈ្នះពានខាងលើ CR7 បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖
ពិតជាមានមោទនភាពណាស់ ដែលបានឈ្នះពាន Best National Scorer នេះ សម្រាប់ក្រុមជម្រើសជាតិដែលខ្ញុំស្រលាញ់បំផុត។ ខ្ញុំសូមអរគុណម្តងទៀត ដល់មិត្តរួមក្រុមទាំងអស់ អរគុណគ្រូបង្វឹក អរគុណគ្រួសារខ្ញុំ អរគុណមិត្តខ្ញុំ និង អ្នកគាំទ្រខ្ញុំទាំងអស់ ដែលជួយឲ្យខ្ញុំបានឈ្នះពាននេះ។ រួមគ្នា ពួកយើងនឹងបន្តបំបែករាល់កំណត់ត្រាទាំងអស់។ សូមអរគុណ៕
ប្រភព៖ sportskeeda