បរទេស៖ បើយោងទៅតាមសារកាសែត The Sun បានចុះផ្សាយឲ្យដឹងថា ក្លិប Barcelona កំពុងចង់ដាក់ដើមទុន ដើម្បីយកកីឡាករឆ្នើម Marco Asensio ពី Real Madrid មករួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បន្ទាប់ពីពុំសូវមានវត្តមានជួយក្រុម ក្រោយការដឹកនាំ របស់លោក Carlo Ancelotti បច្ចុប្បន្ននេះ Asensio ត្រូវបានឃើញថា គេកំពុងតែមានភាពមិនសប្បាយចិត្តនៅក្នុងក្រុម ហើយមានដំណឹងថា គេអាចនឹងចាកចេញពី កីឡដ្ឋាន Santiago Bernabeu ឆាប់ៗនេះ។

បើយោងទៅតាមប្រភពខាងលើដដែលបានបញ្ចាក់ឲ្យដឹងទៀតថា ក្លិប Barca កំពុងតែចាប់អារម្មណ៍ Asensio ព្រោះគេនៅមានវ័យក្មេង និង កំពុងមានទម្រង់លេងល្អគួរសម ទោះបីជាគេពុំសូវបានបង្ហាញខ្លួនឲ្យ R.Madrid ក្តី៕
ប្រភព៖ Dailymail