កំពុងល្បីស្រាប់តែបាត់មុខ តើពេលនេះ នាយភូ សុខទុក្ខយ៉ាងណាហើយ?

//s9.kh1.co/05/0539de4cf0aa1ae8d3ed790d49250a5d3882d992.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

កំពុងតែល្បីៗសុខៗស្រាប់តែ ស្ងប់ស្ងាត់ បាត់មុខយូរឆ្នាំពីវិស័យកម្សាន្ត តើពេលនេះ តារាសម្តែង នាយភូ សុខទុក្ខយ៉ាងណាហើយ?

រាជធានីភ្នំពេញ ៖ ជឿជាក់ថាបងប្អូនមិនតិចនាក់ទេ ពិតជាចង់ដឹងឮពីសុខទុក្ខរបស់ តារាសម្តែង ឡុង សោភ័ណ្ឌ ដែលជាប់ឈ្មោះថា នាយភូ ជាតួឯកប្រុសក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» ជាមួយនឹងតួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី ដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន កំឡុង១០ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ កំពុងទទួលការពេញចិត្តពីមហាជនសុខៗ ស្រាប់តែ តារាប្រុសរូបនេះ លែងសម្តែងក្នុងរឿងភាគអ្វីទៀត ខណៈពេលមហាជនចូលចិត្ត សមត្ថភាពសម្តែងរបស់ខ្លួនជាខ្លាំង ពោលគឺបាត់មុខស្ងាត់ឈឹង ធ្វើឲ្យអ្នកគាំទ្រនាំគ្នាឆ្ងល់ព្រោងព្រាត ជាពិសេស ពិតជាចង់ដឹងឮពីជីវិតឯកជនរបស់រូបលោក រយៈពេលប៉ុន្មានឆ្នាំនេះជាខ្លាំង។

យ៉ាងណាមិញ រូបលោកបានរៀបការកំឡុងឆ្នាំ២០១៩កន្លងទៅនេះ ជាមួយនឹងភរិយាជាអ្នករកស៊ីម្នាក់ ដែលសព្វថ្ងៃកំពុងរស់នៅក្នុងបុរីមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ជាមួយគ្នានេះ ហ្វេនៗសង្ស័យថា រូបលោកបោះចោលការងារសិល្បៈ និងងាកទៅរកស៊ីជាមួយភរិយាវិញ ព្រោះ ភរិយាតារាប្រុសរូបនេះ តែងបង្ហោះរូបភាពនៅផ្ទះជាមួយគ្នា ជារឿយៗ។

បើទោះបី មុខមាត់រាងប្រែប្រួលមានសាច់បន្តិចក្តី ប៉ុន្តែទម្រង់មុខរបស់រូបលោក នៅតែធ្វើឲ្យហ្វេនៗមើលចំណាំ មិនភ្លេចកើតឡើយ បាត់មុខច្រើនឆ្នាំ ការពិតតារាប្រុសរូបនេះ កំពុងសំងំកសាងគ្រួសាររស់នៅយ៉ាងសាមញ្ញ និងមានសុភមង្គលយ៉ាងដូច្នេះទៅវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អតីតតារាប្រុស នាយភូ
អតីតតារាប្រុស នាយភូ
អតីតតារាប្រុស នាយភូ
អតីតតារាប្រុស នាយភូ
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
អតីតតារាប្រុស នាយភូ និងភរិយា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T