ប៊ុត សីហា ច្រានចោលឱកាសការងារ ក្នុងផលិតកម្មយក្ស ចង់ឈរជើងខ្លួនឯង ព្រោះ...

//s9.kh1.co/51/515ca8e52d05267544b921064b2d4073c65934ff.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

តារាចម្រៀង ប៊ុត សីហា ច្រានចោលឱកាសជា តារាចម្រៀងនៅក្នុងផលិតកម្មយក្ស Galaxy Navatra មកឈរជើងដោយខ្លួនឯង

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយស្ងប់ស្ងាត់មិនសូវបង្ហាញមុខអស់ច្រើនឆ្នាំ ស្រាប់តែមួយរយៈចុងក្រោយនេះ រូបលោក ប្រកាសខ្លួនវិលត្រឡប់មកវិថីសិល្បៈសាជាថ្មី ជាតារាចម្រៀងឯករាជ្យ មិនជាប់កុងត្រាជាមួយនឹងផលិតកម្មណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ការបោះជំហានជាថ្មីរបស់រូបលោក ទទួលការគាំទ្រយ៉ាងពេញទំហឹងពីហ្វេនៗ ខណៈដែលម្នាក់ៗយល់ឃើញថា តារាចម្រៀងរូបនេះដឹងខុសចេះកែខ្លួន ជាមួយគ្នានេះ សូម្បីតែផលិតកម្មយក្ស Galaxy Navatra ក៏ព្រមផ្តល់ឱកាសជាថ្មី ឲ្យតារាចម្រៀងរូបនេះផងដែរ។

យ៉ាងណាមិញ រងចាំអស់ច្រើនថ្ងៃ ពេលនេះតារាចម្រៀង ប៊ុត សីហា ព្រមប្រាប់ពីការសម្រេចចិត្តរបស់ខ្លួនថា ៖

សូមជំរាបបងប្អូនទាំងអស់ឲ្យបានជ្រាបថា ការសម្រេចចិត្តឈរខ្លួនឯករាជ្យ បង្កើតចម្រៀងខ្លួនឯង ធ្វើបទខ្លួនឯងដូចតារាជាច្រើន មានជីដេវីឌ ស៊ូលីផេង ក្មេងខ្មែរ គឺខ្ញុំក៏ធ្លាប់រស់ក្រោមផលិតកម្មធំៗខ្លះដែរ បទចម្រៀងរៀងចេញបានលុះត្រាគេពេញចិត្តដែរហើយប្រសិនបើយើងចង់ចេញបទបែបស្តាយយើងឬបែបណាដែលយើងគិតថាល្អ ខាងផលិតកម្មគេមិនតម្រូវយើងទេ ដូចនេះខ្ញុំគិតថា សម័យជឿនលឿន ឌីជីថល ហើយយើងអាចផ្សព្វផ្សាយខ្លួនឯងបាន ផ្លូវមួយចុងក្រោយគឺធ្វើបទចម្រៀងចេញដោយខ្លួនឯង ប្រឹងប្រែងខ្លួនឯង ចុងបញ្ចប់បែបណាចាំគិតទៀត សំខាន់ប្រឹងឲ្យល្អថ្ងៃនេះសិន ខ្ញុំជឿថាហ្វេនៗនិងយល់ ព្រោះខ្ញុំឆ្លងកាត់រឿងច្រើន ដូចនេះមានតែរស់តាមចិត្តយើង និងរស់តាមហ្វេនចង់បានពីជីវិតសិល្បៈ អរគុណកំលាំងចិត្តបងប្អូន៕

ប៊ុត សីហា

គួរបញ្ជាក់ផងដែរថា បើទោះធ្លាប់កសាងកំហុសជាមួយនឹងផលិតកម្ម Galaxy Navatra ក៏ដោយ តែដោយសារការទទូចពីមហាជនចង់ឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហៅតារាចម្រៀងរូបនេះ ចូលផលិតកម្មសាជាថ្មីនោះ អ្នកឧកញ៉ាក៏ផ្តល់ឱកាស ប៉ុន្តែក៏ចង់ឲ្យតារាចម្រៀងរូបនេះ ផ្តល់ចម្លើយវិញដែរ ថាព្រមឬក៏អត់ ព្រោះតាំងពីប្រកាសផ្តើមក្តីស្រមៃជាថ្មី រូបលោក ក៏ប្រកាសចង់ក្លាយជា តារាចម្រៀងឯករាជ្យរួចម្តងទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
សំណេររបស់តារាចម្រៀង ប៊ុត សីហា
សំណេររបស់តារាចម្រៀង ប៊ុត សីហា
ប៊ុត សីហា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T