បរទេស៖ Barcelona នៅតែមិនអាចសងសឹកក្រុមម្ចាស់ផ្ទះ Bayern Munich បាន ក្រោយយប់មិញពួកគេបរាជ័យក្រោមថ្វីជើងក្លិបយក្ស អាល្លឺម៉ង់ នៅក្នុងពានរង្វាន់ Champions League ក្នុងលទ្ធផល ២ ទល់នឹង ០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ ២ គ្រាប់របស់ Bayern Munich គឺរកបានដោយខ្សែការពារ Lucas Hernandez នៅនាទីទី ៥០ និងមួយគ្រាប់ទៀតរកបានដោយ Leroy Sane នៅនាទីទី ៥៤។

យ៉ាងណាមិញ Barcelona ក៏ព្យាយាមសម្រុកទៅលើម្ចាស់ផ្ទះ Bayern ខ្លាំងណាស់ដែរ ប៉ុន្តែអ្វីៗហាក់មិនមានសំណាងទាល់តែសោះ, ខណៈនៅនាទីទី ១៧ ជាឱកាសល្អកម្ររកមាន បន្ទាប់ពី Lewandowski ទទួលបាល់យ៉ាងស្អាតពី Gavi ប៉ុន្តែចុងក្រោយរូបគេបែរជាស៊ុតបាញ់ចាបឡើងទៅខាងលើទៅវិញ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖