អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយរឿងនេះ ក្រោយមានគេសុំឲ្យជួយ តារាចម្រៀង ប៊ុត សីហា

//s9.kh1.co/f2/f20428f08ef8ccbbd69310002e759c560459d9a4.jpg
សង្គម

 ១២-កញ្ញា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយរឿងមួយនេះ ក្រោយមានគេសុំឲ្យជួយតារាចម្រៀង ប៊ុត សីហា ឲ្យបានចូលច្រៀងក្នុងផលិតកម្មដែរ

រាជធានីភ្នំពេញ ៖ ក្រោយបាត់មុខមាត់ច្រើនឆ្នាំ ហ្វេនៗសឹងភ្លេចមុខមាត់ ស្រាប់តែមួយរយៈចុងក្រោយនេះ តារាចម្រៀង ប៊ុត សីហា ប្រកាសខ្លួនចូលប្រឡូកក្នុងវិថីសិល្បៈសាជាថ្មី ខណៈម្តងនេះ លែងជាតារាចម្រៀងជាប់កុងត្រាតទៅទៀត ពោលគឺជាតារាចម្រៀងឯករាជ្យវិញម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយឃើញស្ថានភាពតារាចម្រៀងរូបនេះ ហាក់កំពុងជួបបញ្ហាខ្លាំងនោះ មានគេបង្ហោះសារសុំឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយជ្រោមជ្រែងឲ្យតារាប្រុស ប៊ុត សីហា បានក្លាយជាតារាចម្រៀងជ្រក ក្រោមផលិតកម្ម Galaxy Navatra ម្នាក់នឹងគេផង។

ទន្ទឹមនឹងការស្នើសុំដូច្នេះពីមហាជន ស្រាប់តែអ្នកឧកញ៉ា ជីកកកាយរឿងចាស់គ្រាបើកដំណើរការផលិតកម្មដំបូងៗ លោក យឹម តាស្រង់ បានហៅតារាចម្រៀង២រូបនេះ ក្នុងនោះមាន កញ្ញា តន់ ច័ន្ទសីហា និងលោក ប៊ុត សីហា ប៉ុន្តែសម្រាប់តារាចម្រៀង ប៊ុត សីហា មិនព្រមគោរពពេលវេលា ដូច្នេះក៏ក្រុមហ៊ុនសម្រេចមិនចរចា និងជជែកគ្នាតទៅទៀត តួយ៉ាង អ្នកឧកញ៉ាបន្តថា ប្រសិនបើបងប្អូនគាំទ្រឲ្យរូបលោកជួយនោះ រូបលោកនឹងជួយបាន តែកុំឲ្យហួសក្រឡាបន្ទាត់ក្រហម ត្រូវមានច្បាប់ទម្លាប់ គោរពវិន័យ លក្ខន្តិកៈរបស់ក្រុមហ៊ុន​ និងត្រូវចោទសួរបុគ្គលផ្ទាល់ថា ចង់ឬក៏អត់ផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ឲ្យដឹងថា ការបង្ហោះសារយ៉ាងដូច្នេះគឺ ចង់បង្ហាញភស្តុតាង កុំឲ្យអ្នកដែលចង់ជួយក្លាយជាអ្នកមានកំហុស ព្រោះបុគ្គលជោគជ័យម្នាក់ៗមិនពឹងផ្អែកលើទេពកោសល្យតែមួយឡើយ ត្រូវពង្រឹងសមត្ថភាពឲ្យបានគ្រប់ផ្នែក ទើបឈរជើងបានយូរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សំណេររបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សំណេររបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
 អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
 អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
សំណេររបស់មហាជន
សំណេររបស់មហាជន
សំណេររបស់មហាជន
សំណេររបស់មហាជន
ប៊ុត សីហា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T