ភ្នំពេញ៖ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំក្នុងចំណោមបុណ្យទាំងអស់ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះខែកញ្ញា ហើយមានរយៈពេលវែងជាងគេរហូតដល់១៥ថ្ងៃ។ មួយវិញទៀត ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងត្រូវបានឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឲ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរតែងតែ ចូលរួមបោះបាយបិណ្ឌ រៀងរាល់ម៉ោង៤ទៀបភ្លឺ។ ហើយការបោះបាយបិណ្ឌគឺដើម្បើឧទន្ទិសបាយបិណ្ឌទៅដល់ប្រេត ហើយអ្នកដែលបោះបាយបិណ្ឌ ក៏មានអ្នកជឿ និងមិនជឿទៅលើរឿងមានប្រេតពិតឬមិនពិតផងដែរ។ ពិតណាស់ រឿងអបិយជំនឿទោះបីមើលមិនឃើញ ប៉ុន្តែប្រជាជនខ្មែរនៅតែមានជំនឿជឿលើរឿងមួយនេះ តាំងតែពីដើមមកម្ល៉េះ។
តួយ៉ាង ថ្វីត្បិតតែ យើងមើលមិនឃើញប្រេតមែន តែមិនប្រាកដថាមិនមាននោះទេ ហើយក៏មិនច្បាស់ថាពិតជាមានប្រេតមែននោះដែរ។ រឿងមានប្រេត ឬមិនមាន វាប្រៀបដូចជាយប់ងងឹតគ្មានពន្លឺ គឺយើងពុំអាចមើលឃើញអ្វីនៅជុំវិញយើងបានឡើយ។ បើតាមព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ បានសម្ដែងថាមានពិត ចំណែកមនុស្សមួយចំនួន បើទោះបីជាមិនធ្លាប់ដែលបានជួបប្រទះផ្ទាល់ក៏ពិតមែនតែពួកគេមួយចំនួន នៅតែជឿទៅលើប្រេត ហើយមួយចំនួនទៀតមិនជឿអាស្រ័យទៅតាមការជឿរៀងៗខ្លួនប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ពាក្យប្រេតអានថា ប្រែត ទៅតាមសំនៀងខ្មែរគឺជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញហៅថា "បេត" អានថា ប៉េតៈ។ ចំពោះអត្ថន័យ ដើមរបស់ពាក្យប្រេតគឺជាមនុស្សស្លា.ប់ ឬព្រលឹងខ្មោច។ ពិតណាស់ ពាក្យថាប្រេតគឺជាជនសាមញ្ញ ដែលស្លា.ប់រួច ក៏បានកើតជាសត្វក្នុងអបាយភូមិ ពោលគឺដោយសារតែ ពួកគេបានប្រពឹត្តអកុសលកម្មផ្សេងៗកាលពីនៅជាមនុស្ស៕
