ថៃ៖ ក្រោយពីចេញឆ្ងាយពីសិល្បៈប្រមាណជាជិត ២ឆ្នាំមក ថ្មីៗនេះ តារាស្រី Ploy Chermarn បានចេញមកបង្ហាញខ្លួនសាជាថ្មី និងបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ពេលដែលរូបនាងបានផ្តល់បទសម្ភាសន៍ ថានឹងត្រលប់មកធ្វើការក្នុងវិស័យសិល្បៈម្តងទៀត ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារាស្រី Ploy ក៏បានអាប់ដេតពីស្ថានភាពស្នេហា ជាមួយតារាសម្ដែងស្រីវ័យក្មេង Claudine ខណៈដែលគូស្នេហ៍អ្នកទាំងពីរ ហាក់មិនបានបញ្ចេញ ក៏ដូចជានៅស្ងប់ស្ងៀមអស់មួយរយៈ។ ក្នុងនោះដែរ Ploy បាននិយាយថា៖
ខ្ញុំសុខសប្បាយទេ ខ្ញុំនៅតែល្អ ខ្ញុំមិនទាន់បញ្ចប់នោះទេ។ ប៉ុន្តែទម្លាប់របស់ខ្ញុំ គឺមិនបង្ហោះញឹកញាប់ទេ។ ខ្ញុំកម្របង្ហាញណាស់ ព្រោះយើងចូលចិត្តរស់នៅបែបស្ងាត់ៗ។ ខ្ញុំមិនចូលចិត្តឲ្យគេផ្តោតខ្លាំងពេកទេ ដែលធ្វើឲ្យមានអារម្មណ៍ខ្មាសអៀន និងធ្វើអីមិនត្រូវ។ ហើយសម្រាប់ប្អូនវិញជាមនុស្សដែលមានភាពឯកជនខ្ពស់។ នាងមិនចូលចិត្តឲ្យគេតាមដានមើលទេ ព្រោះវានឹងមានអារម្មណ៍តានតឹង។ នេះហើយដែលយើងអាចយល់បាន ព្រោះពេលនៅជាមួយគ្នា យើងទាំងពីរក៏សប្បាយចិត្ត។
លើសពីនេះ តារាស្រី Ploy ក៏បានលើកឡើងទៀតថា ស្នេហាមានទាំងល្អនិងអាក្រក់ ហើយខណៈដែលអ្នកទាំងពីរ ជាមនុស្សស្រីដូចគ្នានោះ នៅពេលដែលឈ្លោះគ្នា ពួកគេក៏មិនបានបង្ហាញនៅលើបណ្ដាញសង្គមដែរ និងបាននិយាយយ៉ាងដូច្នេះថា ពេលឈ្លោះគ្នាហើយក៏ផ្សះផ្សាគ្នា ដូចដើម៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖





