ធ្វើរឿងសង្សារសុំមិនបាន ពេលនេះ Bird ប្រកាសចូលសិល្បៈហើយ

//s9.kh1.co/39/390c803c64626585ae47df5c39dd182295af5677.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

មិនត្រឹមតែបង្ហាញពីរឿងដែលគូស្នេហ៍សុំឲ្យធ្វើមិនបាននោះទេ តែ គូស្នេហ៍ Tangmo Bird ក៏បានបង្ហាញថាខ្លួនកំពុងតែចាប់អារម្មណ៍នឹងចូលសិល្បៈ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថៃ៖ ចាត់ទុកជាមនុស្សម្នាក់ ដែលត្រូវបានហ្វេនៗ ​តែង​តែ​លើក​ទឹក​ចិត្ត​យ៉ាងខ្លាំង សម្រាប់ Bird ដែលជាមិត្ត​ប្រុស​របស់ តារាស្រី Tangmo ខណៈក្រោយពីនាងបានទទួលម.រ.ណ.ភាព បាន​ជិត​កន្លះ​ឆ្នាំមកនេះ លោក Bird នៅតែបង្ហាញអារម្មណ៍សោកសៅ និងក្ដីស្រលាញ់ចំពោះនាងជានិច្ច។

ដោយឡែក ថ្មីៗនេះ គូស្នេហ៍ Tangmo Bird បានLiveវីដេអូនៅលើបណ្ដាញសង្គម ដើម្បីជជែកជាមួយនឹងហ្វេនៗនោះ លោកក៏បាននិយាយថា ខ្លួននៅតែមានរូបភាពមិត្តស្រី នៅក្នុងបន្ទប់ រួម​ទាំង​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ការ​Live ក៏ជា​រូប​គំនូរ​ដ៏​ធំ​របស់ Tangmo ទៀតផង។

លើសពីនេះ Bird ក៏បានលើកឡើងពីរឿង​មួយ​ ដែល​ខ្លួនមិន​អាច​ធ្វើបាន នៅពេលដែល Tangmo នៅមានជីវិត​ ហើយនោះ គឺ​ជាការ​កោរ​ពុកមាត់ដែលនាងធ្លាប់បាន​សុំ ព្រមទាំងជារឿងតែមួយគត់ ដែលលោកមិនអាចធ្វើបាន ផងដែរ។

ជាពិសេស គូស្នេហ៍ តារាស្រី Tangmo រូបនេះ ថែមទាំងបាន​បង្ហើប​ឱ្យ​ដឹង​ទៀតថា​ ពេលនេះ លោកចាប់ផ្តើមចាប់អារម្មណ៍នឹងការងារនៅក្នុងឧស្សាហកម្មកម្សាន្តហើយ អាចប្រហែល​ជា​ព្យាយាម​សម្ដែង​នៅក្នុងរឿងមួយ បន្ទាប់​ពី មាន​អ្នក​គាំទ្រ​បាន​ផ្ដល់​យោបល់​ ព្រោះ​គិត​ថា​តួអង្គ​នឹង​ត្រូវ​គ្នា​ជាមួយ Bird ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Bird
Bird
Bird
Bird
Tangmo និងគូស្នេហ៍
Tangmo និងគូស្នេហ៍
Tangmo និងគូស្នេហ៍
Tangmo និងគូស្នេហ៍
Tangmo និងគូស្នេហ៍
Tangmo និងគូស្នេហ៍
 Bird គូស្នេហ៍ Tangmo
 Bird គូស្នេហ៍ Tangmo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T