ញ៉ាំស្វាយទុំ១ផ្លែផ្ដល់អត្ថប្រយោជន៍ ៥យ៉ាងក្នុងពេលតែមួយ!

//s9.kh1.co/a5/a52ce136e4f3de57f6f5f5840ab87051a05c2114.jpg
យល់ដឹង

 ១៧-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ស្វាយទុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពទៀតផង។

ស្វាយទុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពទៀតផង។ បរិមាណស្វាយទុំ ១ផ្លែទម្ងន់ ២០០ ក្រាម ផ្ដល់សារធាតុសំខាន់ៗ ដូចជា ពពួកវីតាមីនចម្រុះ ម៉ាញ៉េស្យូម កាឡូរី ២០២ ប្រូតេអ៊ីន ៣ក្រាម ខ្លាញ់ ១ក្រាម កាបូនអ៊ីដ្រាត ៥០ក្រាម ជាតិសរសៃ ៥ក្រាម និង ស្ករ ៤៥ក្រាម។ តើសារធាតុចិញ្ចឹមទាំងនោះអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកញ៉ាំ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ប្រឆាំងជំងឺមហារីក

ស្វាយទុំមានអត្ថប្រយោជន៍អាចប្រឆាំងទៅនឹងជំងឺមហារីក ព្រោះសមាសធាតុ Phenolic នៅក្នុងស្វាយទុំអាចប្រឆាំង​ទៅនឹងការរលាកដោយអុកស៊ីតកម្ម។ នៅមានពពួកអាស៊ីតសំខាន់ៗផ្សេងៗទៀតមាន អាស៊ីត quercetin, fisetin, isoquercitrin, astragalin, gallic និង methyl gallate ពពួកអាស៊ីតទាំងនោះមានមុខ​ងារ​ពិសេស ជួយប្រឆាំងនឹងជំងឺមហារីក សុដន់ ពោះវៀន និងក្រពេញប្រូស្ដាតទៀតផង។

២.គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល

ស្វាយទុំក៏មានមុខងារជួយគ្រប់គ្រងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមបានល្អផងដែរ ព្រោះវីតាមីន C នៅក្នុងស្វាយទុំមានកដល់ទៅ ៤៥ក្រាម ក្នុងបរិមាណស្វាយទុំ១០០ក្រាម។ ហេតុនេះហើយ វាអាចជួយសម្រួលលដល់ចរន្ដឈាម ឲ្យដំណើរការបានស្រួលដោយកាត់បន្ថយកម្រិតកូលេស្ដេរ៉ូលអាក្រក់ចេញពីឈាម។ លើសពីនេះទៀត ការថយចុះកម្រិតកូលេស្ដេរ៉ូលក្នុងឈាម ក៏ជាផ្នែក អាចជួយកាត់បន្ថយពីជំងឺ គ្រោះថ្នាក់សរសៃឈាមខួរក្បាលបានផង​ដែរ។

៣.រក្សាតុល្យភាពទម្ងន់

ស្វាយទុំអាចជួយរក្សាតុល្យភាពទម្ងន់បានល្អ ព្រោះផ្លែឈើមួយប្រភេទនេះមានកម្រិតជាតិខ្លាញ់ទាប ប៉ុន្ដែមានជាតិ​សរសៃច្រើន ដែលជាចំណុចសំខាន់ជួយសម្រួលដល់ ប្រព័ន្ធរំលាយអាហារ ធ្វើការបានល្អ។

៤.ជំនួយភ្នែក

វីតាមីនចម្រុះក្នុងផ្លែស្វាយក្នុងនោះ មានវីតាមីន A ដែលជាវីតាមីនសំខាន់បំផុត ស្ថិតក្នុងតារាងរបបអាហារ ជំនួយ​​ដល់សុខភាពភ្នែក។ ការសិក្សាបានបង្ហាញថា ការញ៉ាំស្វាយទុំ បានយ៉ាងហោច ៣ដងក្នុងមួយសប្ដាហ៍ អាចជំនួយដល់សុខភាពភ្នែកបាន ១៥% បើធៀបនឹងអ្នកមិនបានញ៉ាំ។

៥.ជំនួយសុខភាពស្បែក

វីតាមីន C នៅក្នុងស្វាយទុំក៏អាចជួយចិញ្ចឹមស្បែកឲ្យមានសុខភាពល្អ ពិសេសវាមានមុខងារសំខាន់ជួយបង្កើត ខូឡាជែន នៅក្នុងស្បែក ជួយឲ្យស្បែកមានសំណើមនិង​ភ្លឺថ្លា។

តើស្វាយគួរញ៉ាំនៅពេលណា និងបរិមាណប៉ុន្មាន?

យើងអាចញ៉ាំស្វាយទុំបានគ្រប់ពេលវេលា មិនថាពេលយប់ ពេលថ្ងៃ ឬ មុនពេលគេងនោះទេ ប៉ុន្ដែបរិមាណកំណត់អាចល្មម មិនច្រើនពេក ព្រោះស្វាយទុំមានកម្រិតជាតិស្ករ ប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ ប្រសិនជាញ៉ាំច្រើន អាចបណ្ដាលឲ្យរំខានដល់ ប្រព័ន្ធរំលាយអាហារ ដូចជា អាការៈហើមពោះ រាក ឆ្អល់ និងបណ្ដាលឲ្យកើនឡើងជាតិហ្គាសក្នុងពោះវៀនបាន ពិសេសអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយតែម្ដង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T