ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរទេស៖ លោក Frank McAvennie ទទូចឲ្យ Manchester United លក់កីឡាករ Marcus Rashford ចេញ បូករួមនិង កីឡាករ ៧-៨នាក់ទៀត។

ជាការពិតណាស់ ក្លិប Man Utd បានរងការបរាជ័យយ៉ាងអាម៉ាស់ ក្រោយចាប់ផ្តើមពីរប្រកួតដំបូង ក្នុងក្របខណ្ឌ PL ចាញ់ទាំងពីរប្រកួត ពោលគឺប្រកួតដំបូងចាញ់ក្រុម Brighton ២-១ និង ថ្មីៗនេះ ត្រូវក្រុម Brentford លត់ ៤-០។

លោក McAvennie បាននិយាយថា៖
ខ្ញុំគិតថា Man Utd គួរតែដកកីឡាករ ៧-៨ នាក់ចោល។ មួយវិញទៀតខ្ញុំគិតថា Rashford និង Martial ជួយក្រុមនេះមិនបានទេ។ ខ្ញុំសង្ឃឹមថា ពួកគេអាចធ្វើឲ្យខ្ញុំភ្លឺភ្នែកចុះ៕
ប្រភព៖ sportskeeda