ញាក់! លោកយាយអាយុ៧១ឆ្នាំ លេងបាល់បោះយ៉ាងឡូយ អត់ឲ្យចាញ់ក្មេងៗទេ (មានវីដេអូ)

//s9.kh1.co/fe/fecebdce567396498a71e40af19494605ea95a2f.jpg
សង្គម

 ០៧-សីហា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

លោកយាយម្នាក់ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវសកម្មភាពលេងបាល់បោះរបស់គាត់ បើទោះបីជាគាត់មានអាយុ៧១ឆ្នាំក៏ដោយ

ម៉ិកស៊ិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកយាយម្នាក់ មកពីទីក្រុង Oaxaca នៃប្រទេសម៉ិកស៊ិក បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវសកម្មភាពលេងបាល់បោះរបស់គាត់ បើទោះបីជាគាត់មានអាយុ៧១ឆ្នាំក៏ដោយ ក្រោយពីចៅប្រុសបានថតឡើង និងយកទៅបង្ហោះចែកចាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីខ្លី បានបង្ហាញឲ្យឃើញថា លោកយាយ Andrea Garcia Lopez បានស្ថិតក្នុងសម្លៀកបំពាក់បែបប្រពៃណី ជាមួយនឹងស្បែកជើងប៉ាត់តាពណ៌ត្នោតរបស់គាត់ និងមានភាពរហ័សរហួនជាមួយ ក្នុងការលេងបាល់បោះលើទីលាន។ ហើយអ្នកលេងបាល់បោះជាមួយគ្នា សុទ្ធសឹងតែមានអាយុស្មើនឹងចៅរបស់គាត់ផងដែរ។

តួយ៉ាង សម្រាប់ការលេងបាល់បោះនេះ លោកយាយបានចូលរួមលេង ដើម្បីអបអរពិធីបុណ្យជាតិមួយក្នុងស្រុកប៉ុណ្ណោះ ហើយកាលពីគាត់នៅក្មេង គាត់ក៏ធ្លាប់លេងបាល់បោះជាញឹកញាប់ផងដែរ។ យ៉ាងណាមិញ គាត់នឹងមិនបញ្ឈប់ការបាល់បោះឡើយ និងសង្ឃឹមថាអាចបន្ដលេងបានយូរច្រើនទៀត ខណៈគាត់ក៏កំពុងឈឺជង្គង់បន្ដិចបន្ដួច៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T