ឃើញខ្លួនឯង ក្នុងរូបថតរបស់ប្ដីកាលពីក្មេង មុនពេលជួបម្ដងទៀតនៅសកលវិទ្យាល័យ

//s9.kh1.co/f6/f633bbf3f1e9953b885a792fde5052e390073503.jpg
សង្គម

 ០៧-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ស្ត្រីម្នាក់អាយុ២៦ឆ្នាំ មកពីប្រទេសអេក្វាឌ័រ បានទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវរឿងរ៉ាវនៃនិស្ស័យស្នេហ៍រវាងនាង និងស្វាមី។

អេក្វាឌ័រ៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីម្នាក់អាយុ២៦ឆ្នាំ មកពីប្រទេសអេក្វាឌ័រ បានទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវរឿងរ៉ាវនៃនិស្ស័យស្នេហ៍រវាងនាង និងស្វាមី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាង Ailiz Melina Zambrano Pinargote បានទៅលេងផ្ទះម្ដាយក្មេក និងសុំឲ្យម្ដាយក្មេកបង្ហាញពីរូបថតរបស់ស្វាមីកាលពីនៅក្មេងដល់នាង។ ហើយនាងក៏បានប្រទះឃើញរូបនាងផ្ទាល់ នៅក្នុងរូបថតរបស់ស្វាមី ខណៈនាងមានអាយុ១១ឆ្នាំប៉ុណ្ណោះ និងកំពុងឈរដោយមិនដឹងខ្លួនសោះឡើយ ក្នុងការមើលក្មេងប្រុសៗដើរឆ្លងកាត់ផ្លូវ ដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំង។

តួយ៉ាង នាងក៏បានឲ្យដឹងដែរថា អ្នកទាំងពីរមិនដែលស្គាល់គ្នាពីមុនឡើយ រហូតដល់បានជួបគ្នាម្ដងទៀតនៅសកលវិទ្យល័យ និងមិនយូរប៉ុន្មាន បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នាតែម្ដង។ មកទល់បច្ចុប្បន្ននេះ អ្នកទាំងពីររៀបការបានរយៈពេល១ឆ្នាំនិង១០ខែហើយ។

យ៉ាងណាមិញ Ailiz និងស្វាមី ជឿជាក់ថា ព្រះជាម្ចាស់បានកំណត់ឲ្យអ្នកទាំងពីរនៅជាមួយគ្នារួចមកហើយ ដោយរូបថតជាភស្តុតាងមួយនៃក្ដីស្រលាញ់ និង​ការ​រួបរួម​របស់អ្នកទាំងពីរ ក្នុងនាមជាគូស្វាមីភរិយាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T