ម្ដាយចែកឋានច្រើនឆ្នាំ មកមើលកូនប្រុស សាន ស្រីឡៃ ទាំងពីរ កាន់តែធំៗអស់ហើយ

//s9.kh1.co/52/52cdeffb98c53c9fca53ba41946d266d3f596a87.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ពេលវេលារំលងទៅជាង ៥ឆ្នាំមកនេះ យើងឃើញថា កូនប្រុសទាំងពីរនាក់របស់ សាន ស្រីឡៃ ក៏មានវ័យ និងធំធាត់រូបរាងហើយក៏ឃ្យូតគួរឲ្យស្រលាញ់ច្រើនហើយដែរ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចាំ និងនៅតែនឹករឮកជាក់ជាមិនខាន អំពីអតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ ដែលបានទទួល.ម.រ.ណភាព កាលពីឆ្នាំ ២០១៧ ដោយសារតែការ.បា.ញ់.ស.ម្លា.ប់ ដោយអតីតស្វាមីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលដែលមានរឿងដ៏គួរឲ្យស្រណោះចំពោះ សាន ស្រីឡៃ បានកើតឡើង ពិតជាធ្វើឲ្យមហាជនមានក្ដី.ក្ដុក.ក្ដួលណាស់ តែបានត្រឹមផ្ញើពាក្យចូលរួមសោកស្ដាយ និងអាណិតជាខ្លាំង ពិសេសគឺកូនប្រុសទាំងពីររបស់នាង កាលនោះគេនៅតូចៗមែនទែន ដែលត្រូវធ្លាក់បន្ទុកទៅលើលោកយាយមើលថែ។

អតីតតារាចម្រៀង សាន ស្រីឡៃ កាលនៅមានជីវិត
អតីតតារាចម្រៀង សាន ស្រីឡៃ កាលនៅមានជីវិត
អតីតតារាចម្រៀង សាន ស្រីឡៃ កាលនៅមានជីវិត ជាមួយកូនៗ
អតីតតារាចម្រៀង សាន ស្រីឡៃ កាលនៅមានជីវិត ជាមួយកូនៗ

យ៉ាងណាក៏ដោយ ពេលវេលារំលងទៅជាង ៥ឆ្នាំមកនេះ យើងឃើញថា កូនប្រុសទាំងពីរនាក់របស់ សាន ស្រីឡៃ ក៏មានវ័យ និងធំធាត់រូបរាងហើយក៏ឃ្យូតគួរឲ្យស្រលាញ់ច្រើនហើយដែរ។ ដោយកូនប្រុសច្បងពេលនេះមានអាយុ ១២ ឆ្នាំ រីឯកូនប្រុសពៅមានអាយុ ៩ឆ្នាំ។ ហើយក៏ទទួលបានការមើលថែបានល្អពីគ្រួសារ បានរៀនសូត្រនៅសាលាល្អៗ ទោះពេលនេះម្ដាយបានចែកឋានច្រើនឆ្នាំក៏ដោយ៕

ទស្សនារូបភាពខាងក្រោម៖

ប្អូនស្រីទីពីររបស់ សាន ស្រីឡៃ និងកូនប្រុសទាំងពីរ
ប្អូនស្រីទីពីររបស់ សាន ស្រីឡៃ និងកូនប្រុសទាំងពីរ
កូនប្រុសច្បង សាន ស្រីឡៃ
កូនប្រុសច្បង សាន ស្រីឡៃ
កូនប្រុសច្បង សាន ស្រីឡៃ
កូនប្រុសច្បង សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ
កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ
សាន ស្រីឡៃ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T