រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតតារាស្រី ម៉ូលីកា ដែលសព្វថ្ងៃជា អ្នកលក់ឡេអនឡាញមានប្រជាប្រិយភាពម្នាក់ ជាពិសេស បច្ចុប្បន្នរូបនាងក៏ជាមេតុនទីនផងដែរ ដល់ថ្នាក់បើករកតំណាងចែកចាយទូទាំងប្រទេសថែមទៀតផង មិនតែប៉ុណ្ណោះ មហាជនផ្អើលបុ.កពោះជំនួសតារាស្រីរូបនេះជាខ្លាំង ក្រោយរូបនាងបង្ហោះរូបភាពជាមួយនឹងលុយសុទ្ធចំនួន ១លាននិង៣០ម៉ឺនដុល្លារចែកចាយលើហ្វេសប៊ុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយល្បីរូបភាពជាមួយលុយដុល្លារមួយគំនររួចមក អ្នកលេងបណ្តាញសង្គម ចាប់ផ្តើមចាប់អារម្មណ៍នឹង ស្ទាយ៍ថតរូបរបស់រូបនាង និងលោក Floy គឺមិនចាញ់គីឡូគ្នាប៉ុន្មានឡើយ ប្រើក្បួនតម្រៀបលុយថតដូចគ្នា។
តែអ្វីដែលខុសគ្នាខ្លាំងនោះគឺ ម្នាក់ជាគីឡូមេតុនទីននៅក្នុងស្រុកខ្មែរ និងម្នាក់ទៀតជាស្តេចប្រដាល់មានឈ្មោះល្បីលើពិភពលោក ដែលធ្វើឲ្យគេឯងកាន់តែចាប់អារម្មណ៍ រួចនិយាយពីមាត់មួយទៅមាត់មួយថា កុំឲ្យមើលងាយឈ្មោះថា ជាមេតុនទីនឲ្យសោះ លុយច្រើន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖