បរទេស៖ លោក Jurgen Klopp ថា លោកមានអារម្មណ៍សោកសៅពេលឃើញ Sadio Mane ធ្វើបានល្អខ្លាំង ពេលផ្លាស់ទៅ Bayern Munich។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Mane បានផ្លាស់ពី Liverpool ទៅ Bayern កាលពីថ្មីៗនេះ ក្នុងតម្លៃខ្លួន ៣៥លានផោន (ឬប្រមាណ ៤២,៧ លានដុល្លា) ក្រោយពីចំណាយពេលជាង ៦ឆ្នាំ នៅកីឡដ្ឋាន Anfield។

លោក Klopp បាននិយាយថា៖
ពេលដែលខ្ញុំបានឃើញការបង្ហាញខ្លួនរបស់ Mane ទល់នឹងក្រុម Leipzig កាលពីចុងសប្តាហ៍នេះហើយ ខ្ញុំមានអារម្មណ៍សោកសៅណាស់។ គេជាកីឡាករដ៏ល្អម្នាក់ ដែលគ្មានអ្នកណាអាចជំទាស់ចិត្តបានទេ បន្ទាប់មកពេលខ្ញុំបានឃើញគេទាត់បញ្ចូលទីហើយ ទើបខ្ញុំដឹងថា គេពិតជាទៅបាត់ពីពួកយើងមែនទែនហើយ៕
ប្រភព៖ justfootball