បរទេស៖ អ្នកគាំទ្រ រំអុកឲ្យ ក្លិប Manchester United លក់កីឡាករ Cristiano Ronaldo ចេញឲ្យឆាប់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ប៉ុន្មានថ្ងៃកន្លងនេះ មានរបាយការណ៍ជាច្រើន ដែលទាក់ទងទៅនឹង ការចង់ចាកចេញរបស់ កីឡាករឆ្នើម Ronaldo ពី Man Utd ព្រោះបញ្ហាមិនសប្បាយចិត្ត មួយចំនួន នៅក្នុងក្រុម។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមកដល់ Man UTD វិញ ខ្សែប្រយុទ្ធឆ្នើមខាងលើ បានបង្ហាញខ្លួន ៣៨ប្រកួត និង រកបាន ២៤គ្រាប់។

អ្នកគាំទ្របានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖
លក់ Ronaldo ចេញភ្លាមទៅ ពួកយើងលែងត្រូវការគេហើយ។
Sell Ronaldo immediately we don't need him
— ⚡ (@InfaSZN) July 12, 2022
Ronaldo បន្តស្នាក់នៅ Portugal តទៅ ព្រោះឥឡូវយើងមាន Martial ហើយដែលជា កីឡាករលំដាប់ប្រចាំក្រុម។ គេស៊ុតបញ្ចូលទី ១ស្មើ ជាមួយ អ្នកចាំទីល្អបំផុតលើលោក ដូចគ្មានបញ្ហាអ្វីសោះ។
Yeah, Ronaldo can stay in Portugal.
— KevTalksFootball (@KevTalksFootbal) July 12, 2022
Martial has been top class.
Just dinked the ball over the best 1v1 keeper on the planet like he wasn't even there.